Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាជនថៃច្រើនជាង៨០ម៉ឺននាក់ធ្លាក់ក្នុងជីវភាពក្រីក្រដោយសារកូវីដ១៩

ការសិក្សាមួយបានបង្ហាញថា ប្រជាជនថៃច្រើនជាង៨០ម៉ឺននាក់បានធ្លាក់ចូលក្នុងភាពក្រីក្រកាលពីឆ្នាំទៅ ដោយសារលទ្ធផលនៃការរីករាលដាលនៃមេរោគកូវីដ១៩។

ការសិក្សាទៅលើផលប៉ះពាល់សុខភាពសាធារណៈនៃវិបត្តិសង្គម និងសេដ្ឋកិច្ចត្រូវបានចាត់តាំងដោយអ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រនិងនវានុវត្តន៍ប្រទេសថៃ។ ការស្រាវជ្រាវនេះក៏បានបង្ហាញពីដំណោះស្រាយ និងការផ្តល់អនុសាសន៍នូវវិធានការជំនួយសម្រាប់អ្នកដែលកំពុងជួបប្រទះផលវិបាកដែលកើតចេញពីវិបត្តិជំងឺកូវីដ១៩។

ក្នុងនោះ អត្រាអត់ការងារធ្វើបានកើនឡើងពីរង្វង់ប្រមាណ១.៩៧ភាគរយក្នុងត្រីមាសទី២កាលពីឆ្នាំមុន ដែលកើនពី ១,០៣ភាគរយ​ក្នុងត្រីមាសទី១ ដែលបង្កឱ្យប្រជាជនថៃចំនួន៧០ម៉ឺននាក់បានបាត់បង់ការងារ។

ទោះបី ចំនួនតួលេខនៃអ្នកអត់ការងារធ្វើបានកើនឡើងក្នុងត្រីមាសទី២ក៏ដោយ ប៉ុន្តែអត្រាកំណើននេះមិនមានការកើនឡើងច្រើននោះទេ។ នេះអាចដោយសារកម្មករត្រូវបានជាប់គាំង រឺពួកគេត្រូវបានកាត់បន្ថយម៉ោងធ្វើការ ហើយបើតាមបច្ចេកទេសការងារកម្មករមិនត្រូវបាត់ការងារនោះទេ។

បើតាម ធនាគារកណ្តាលថៃ ប្រជាជនដែលធ្លាក់ចូលក្នុងភាពអត់ការងារធ្វើ គឺនៅពេលដែលពួកគេធ្វើការតិចជាងបួនម៉ោងក្នុងមួយថ្ងៃ។ លោក ស៊ុម ឆៃ បានថ្លែងថា តួលេខភាពគ្មានការងារធ្វើមានចំនួនប្រមាណ៥លាន៤សែននាក់ក្នុងត្រីមាសទី២កាលពីឆ្នាំទៅ ខណៈការប៉ាន់ស្មាននេះធ្វើឡើងដោយធនាគារកណ្តាលរបស់ថៃ។

ស្ថិតនៅលើតួលេខនេះ ការធ្វើការរបស់ប្រជាជនថៃបានធ្លាក់ចុះពីចំនួន៤១ម៉ោងក្នុងមួយសប្តាហ៍នៃត្រីមាសទី១កាលពីឆ្នាំទៅ មកត្រឹម៣៩ម៉ោងក្នុងមួយសប្តាហ៍ក្នុងត្រីមាសទី២។  ការធ្លាក់ចុះជាទូទៅបានជំរុញឲ្យមានកំណើនអត្រានៃភាពក្រីក្រជាមួយនឹងការព្យាកររបស់ធនាគារពិភពលោក ចំនួនអ្នកក្របានកើនឡើង ៧៨ម៉ឺននាក់កាលពីឆ្នាំមុន។  អ្នកស្រាវជ្រាវថា ក្នុងពេលដូចគ្នានេះ សេដ្ឋកិច្ចគ្រួសារដែលមានប្រាក់ចំណូលទាប និងប្រាក់ចំណូលមធ្យម គឺស្ថិតក្នុងបន្ទុកបំណុលច្រើន ហើយវិបត្តិសាកលនេះបានឱ្យសុវត្ថិភាពផ្នែកហរិញ្ញវត្ថុក្នុងគ្រួសារដែលពួកគេមានត្រូវបានលេចបង់បន្តិចបន្តួច។

លោក ស៊ុម ឆៃបញ្ជាក់ថា រដ្ឋាភិបាលគួរតែពិនិត្យមើលនូវផលប៉ះពាល់សង្គមនៃវិបត្តិក្រុមមនុស្សងាយរងគ្រោះ និងជួយសម្រាលបន្ទុករបស់ពួកគេ។ លោកបានបន្ថែមថា វិធានការទាំងនេះគួរតែមានភាពប្រែប្រួលខ្ពស់ហើយលទ្ធភាពទទួលបានវ៉ាក់សាំងគួរតែផ្តល់អាទិភាពដល់ក្រុមទាំងនេះ៕ ប្រភព៖ Bangkok Post

×