Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចប់បណ្តោយ មានតែម៉ូតូមួយគ្រឿង សម្រាប់ជិះទៅធ្វើការចិញ្ចឹមក្រពះ និងគ្រួសារ ឥឡូវចោរមកលួចយកទៅបាត់

ភ្នំពេញ ÷ ពីរនាក់ប្តីប្រពន្ធបានត្រឹមតែអង្គុយសម្លឹងសម្លក់គ្នា ទាំងទឹកភ្នែករលីងរលោង ខណៈចុះមកពីលើបន្ទប់ជួលវិញ អត់ឃើញម៉ូតូរបស់ពួកគាត់។

ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធ មានឈ្មោះ សុខ គោ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យរាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិជម្ភុច ឃុំចម្ភុច ស្រុកមេសាង ខេត្តព្រៃវែង ចំណែកប្រពន្ធ មានឈ្មោះ យ៉ា យី មុខរបរកម្មករោងចក្រ ស្នាក់នៅបន្ទប់ជាមួយគ្នា។

តាមការរៀបរាប់របស់ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ បានឲ្យដឹងថា នៅយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ប្តីរបស់គាត់បានដឹកប្រពន្ធត្រឡប់ មកពីធ្វើការនៅរោងចក្រវិញ រួចទុកម៉ូតូចតទុកចាក់ក នៅជាន់ក្រោមដូចសព្វដង ដោយរកសោរចាក់ទ្វាររបងមិនឃើញ ក៏នាំគ្នាទៅសម្រាកនៅលើបន្ទប់ លុះព្រឹកឡើងរៀបចំខ្លួន នាំគ្នាបម្រុងចុញមកយកម៉ូតូជិះ ទៅធ្វើការអត់ឃើញម៉ូតូរបស់គាត់ទើបដឹងថា ចោរលួចយកទៅបាត់ទើបបង្កឲ្យមានការភ្ញាក់ផ្អើល។

បន្ទប់ពីដឹងថា ម៉ូតូរបស់ខ្លួនត្រូវចោរលួចយកទៅបាត់ ពួកគាត់ទាំង២នាក់ប្តីប្រពន្ធ បានយកឯកសារនិងកាតគ្រីម៉ូតូ ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ស្រាវជ្រាវនិងស្វែងរកម៉ូតូឲ្យពួកគាត់ ដើម្បីគ្រាន់តែជិះយកទៅធ្វើការចិញ្ចឹមគ្រួសារ និងក្រពះវិញផង៕ រក្សាសិទ្ធិដោយ៖សួង សាម

×