Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មុខមាត់​ស្អាត​ប្រៀប​តារា តែ​កុំ​មើល​ដងខ្លួន ម៉ែ​… ឃើញ​ហើយ​ចង់​ផ្ងារ​ហ្មង (​មាន​វីដេអូ​)

spot_img

​ស្រី​ស្អាត​ជនជាតិ​កូរ៉េខាងត្បូង​ម្នាក់ ដែលមាន​ឈ្មោះថា Jhi Yeon-woo បាននិងកំពុង​ល្បីល្បាញ​យ៉ាងខ្លាំង បន្ទាប់​បណ្តា​រូបភាព «​ដ៏​មិន​នឹកស្មាន​ដល់​» ជាច្រើន​សន្លឹក​របស់​នា​ង បាន​រីក​រាល​នៅលើ​បណ្តាញ​សង្គម ។​

​ប្រសិន​សម្លឹង​ត្រឹមតែ​មុខមាត់​ដ៏​ស្រស់ស្អាត​របស់​នាង នោះ​អ្នក​ប្រាកដថា នាង​ជាតា​រា K-pop មួយ​ដួង​តែម្តង ប៉ុន្តែ អ្នកនឹង​ដាច់​ផ្ងារ ខណៈ​សម្លឹង​ចុះក្រោម ព្រោះតែ​រាងកាយ​របស់​នាង ពោរពេញ​ទៅដោយ​សាច់ដុំ​ធំៗ​ដូច​អ្នក​កីឡាកាស​យ៉ាងនេះ ។​

​យោងតាម RocketNews24, Jhi Yeon-woo អាយុ ៣១ ឆ្នាំ ដែល​ត្រូវបាន​គេ​ស្គាល់​ផងដែរ​ថា​ជា «King Kong Barbie» មាន​អ្នកតាមដាន​ជាង ១២៧,០០០ នាក់ នៅលើ Instagram និង​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក ៦១,៧៨៧ នាក់ ។​

​នៅលើ​បណ្តាញ​សង្គម​របស់​នាង គឺ​ពោរពេញ​ដោយ​រូបថត selfie របស់​នាង ស្ថិតនៅ​កន្លែង​ហាត់ប្រាណ ។​

​គួរ​បញ្ជាក់ថា នាង​បាន​ក្លាយជា​អត្ត​ព​លិ​ក​លើក​ទម្ងន់​មួយរយៈ ដោយ​នាង​បាន​ចូលរួម​ប្រកួតប្រជែង​កីឡា​នេះ​ជាច្រើនលើក នៅក្នុង​អាស៊ី​, អឺរ៉ុប និង​អាមេរិក​ខាងជើង ។​

Yeon-woo ក៏បាន​ឈ្នះ​ពានរង្វាន់​ជើងឯក​ជាច្រើន នៅក្នុង​ទាំង​លក្ខណៈ​ជាតិ និង​អន្តរជាតិ ផងដែរ ៕ ចន្ទី​

spot_img
×