Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រ្តីម្នាក់បានយកព្រីភ្លើង មកដោតទូរស័ព្ទសាកថ្ម រួចចុចលេង បណ្តាលឲ្យឆ្លងចរន្តឆក់ស្លាប់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ

ភ្នំពេញ÷ ស្ត្រីជាអ្នកលក់មាន់ម្នាក់បានបាត់បង់ជីវិត ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីយកដុំសាកថ្មទូរស័ព្ទដោតទៅលើព្រីភ្លើង រួចយកទូរស័ព្ទចុចលេងបណ្តាលឲ្យឆ្លងចរន្តអគ្គិសនី ឆក់ធ្លាក់ពីលើតូបមកក្រោម បណ្តាលឲ្យស្លាប់ ។

ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ចំណុចមុខផ្សារព្រៃទារ ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សាកសពស្ត្រីខាងលើមានឈ្មោះ ម៉ាន់ ធីដាអាយុ៤១ឆ្នាំ មុខរបរលក់សាច់មាន់ បច្ចុប្បន្នស្នាក់នៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ។

យោងតាមប្រភពព័ត៌មានពីអាជីវករ ដែលលក់ដូរនៅជិតគ្នា បានប្រាប់ឲ្យដឹងថា នៅមុនពេលកើត គាត់ឃើញស្ត្រីរងគ្រោះ បានអង្គុយលក់មាន់ ដូចសព្វមួយដងជាធម្មតា បន្ទាប់មកក៏គាត់ឃើញស្រ្តីតងគ្រោះបានទាញព្រីភ្លើងយក មកដាក់នៅក្បែរខ្លួនសាកថ្មទូរស័ព្ទបណ្តើរ ចុចលេងបណ្តើរ តែដោយអកុសលស្រាប់តែខ្សែភ្លើងនោះ បានដាច់រលាត់ប៉ះជាមួយបង្គោលរោងដែកតូបលក់ដូរ បណ្តាលឲ្យឆ្លងចរន្តឆក់ ធ្លាក់ពីលើតូបមកដីរងរបួសធ្ងន់ ស្រាប់តែភ្លាមៗនោះដែរ ក៏មានអាជីវករដែលលក់ដូរនៅជិតគ្នា ជាស្រ្តីរត់ទៅលើក ស្មានថាខ្យល់គរ ក៏ស្ទុះទៅជួយ តែបែរជាឆក់ទាំងស្ត្រីរូបនោះបន្តទៀត តែសំណាងណាស់ ដែលស្ត្រីរត់ចូលទៅជួយនោះ មិនមានគ្រោះថ្នាក់នោះទេ ។ រីឯជនរងគ្រោះ ត្រូវបានរថយន្តសាមុយបញ្ជូនយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ តែអកុសល្យបានស្លាប់បាត់ទៅហើយ។ ក្រោយមកក៏បានដឹកសព មកកន្លែងកើតហេតុវិញ រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកពិនិត្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញកោសល្យវិច័យ​ចុះមកដល់រួចក៏ពិនិត្យទៅឃើញថា ស្ត្រីរងគ្រោះខាងលើស្លាប់ ដោយឆក់ខ្សែភ្លើងពិតមែន បន្ទាប់មកក៏បានទំនាក់ទំនង ទៅក្រុមគ្រូពេទ្យក្រសួងសុខាភិបាល ឲ្យចុះមកពិនិត្យសំណាករកកូវីដ១៩ ក្រោយក្រុមគ្រូពេទ្យពិនិត្យរួចឃើញថា អវិជ្ជមានកូវីដ១៩ រួចក៏ធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត

×