Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តមសេនីយ៍ឯក នេត វន្ថា ៖ រថយន្តពន្លត់អគ្គិភ័យទំនើប សម្រាប់ខួងទម្លុះ អាចបាញ់បានដល់អគារដែលមានកម្ពស់១៥ជាន់

ភំ្នពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ បានប្រគល់រថយន្តពន្លត់អគ្គិភ័យ ខ្នាតធំស៊េរីទំនើបចំនួន ០២ គ្រឿង ម៉ាក EVERDIGM Model ERL 54C ចំណុះ៣.៥០០លីត្រ មានដងយោងកម្ពស់៥២ម៉ែត្រ ដល់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ ចំនួន ០១ គ្រឿង និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ០១ គ្រឿង ដែលពិធីនេះ ធ្វើឡើងនៅឃ្លាំងស្នងការដ្ឋានហិរញ្ញកិច្ច និងភស្តុភារ ស្ថិតនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។

ឯកឧត្តម ឧត្តមសេនីយ៍ឯក នេត វន្ថា បានមានប្រសាសន៍ថា ក្នុងនាមនាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលតែងតែគិតគូរពីសុវត្ថិភាពខ្ពស់ ពាក់ព័ន្ធការងារអគ្គិភ័យ ។

ឯកឧត្តមបញ្ជាក់ថា «ថ្ងៃនេះជាលើកទី២ហើយ ដែលលើកទី១នោះ អគ្គស្នងការរងនគរបាលជាតិ បានប្រគល់រថយន្តពន្លត់អគ្គិភ័យទំនើប សម្រាប់ខួងទម្លុះមួយលើកហើយ គឺប្រគល់ជូននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ១គ្រឿង និងស្នងការដ្ឋាននគរបាលរាជធានីភំ្នពេញ១គ្រឿង។ ហើយនេះជាលើកទី២ ដែលសមត្ថកិច្ចជំនាញបង្ការ ពន្លត់អគ្គីភ័យ និងសង្រ្គោះ មានរថយន្តពន្លត់អគ្គិភ័យទំនើប ប្រភេទជណ្តើរដែលមានកម្ពស់រហូតដល់ជាង៥០ម៉ែត្រ និងមានសមត្ថភាពបាញ់ទឹកបានចម្ងាយជិត៥០ម៉ែត្រទៀត សរុបទៅគឺអាចបាញ់បានដល់អគារដែលមានកម្ពស់១៥ជាន់។

ឯកឧត្តមប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និង សង្រ្គោះ បានផ្តាំផ្ញើដល់នាយកដ្ឋាន ក៏ដូចជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលទទួលបានរថយន្តនេះទៅហើយ សូមយកទៅប្រើប្រាស់ឲ្យចំទិសដៅ និងមើលថែទាំរថយន្តនេះឲ្យបានម៉ត់ចត់ សម្អាតជាប្រចាំ ដើម្បីជាប្រយោជន៍ជួយសង្រ្គោះអាយុជីវិត ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋបានទាន់ពេលវេលា ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×