ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងប្រាប់ CEN នៅល្ងាចថ្ងៃទី២៦ ខែសីហា នេះថា រយៈពេល ២៣៨ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានកើតឡើង ១៩៣៦លើក បណ្តាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតចំនួន ៩១៧នាក់ និងរបួសចំនួន ២២៨០នាក់ ក្នុងនោះធ្ងន់ចំនួន ១៣៦០នាក់។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ បានកើតឡើងចំនួន ៩លើក ស្លាប់ ៦នាក់ និងរបួស ៦នាក់ ក្នុងនោះធ្ងន់ចំនួន ៣នាក់ និងស្រាល ៣នាក់។
អ្នកនាំពាក្យបានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ២៣៨ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ១៤២៩២៤គ្រឿង ក្នុងនោះម៉ូតូចំនួន ១០៦៥៤៩គ្រឿង និងរថយន្តចំនួន ៣៦៣៧៥គ្រឿង ក្នុងនោះរថយន្តតូច ២៨៣៦៩គ្រឿង និងធំ ៨០០៦គ្រឿង៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ






