ព្រះសីហនុ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ បានចុះឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធនឹងករណីធ្វើឱ្យខូចខាតដោយចេតនា (គប់រថយន្ត) យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ មួង ទូច ភេទប្រុស អាយុ៤៤ឆ្នាំ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញបញ្ជូនមកកាន់ការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីច្បាប់។
![](https://cen.com.kh/wp-content/uploads/2021/08/240403617_1769717703221031_7266990248819135914_n.jpg)
ដោយមានការចង្អុលបញ្ជាពី លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងលោក សរ កក្កដា អភិបាលស្រុកព្រៃនប់ ស្តីពីសន្តិសុខសណ្តាប់ធ្នាប់ ភូមិឃុំមានសុវត្ថិភាព យុវជនម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ ឃាត់ខ្លួននាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុក ក្រោយពីយុវជនរួបនេះ បានធ្វើសកម្មភាព គប់រថយន្ត ជិះលក្ខណៈគ្រួសារក្នុងពេលរថយន្តកំពង់បើកបរ ដែលមានមានមនុស្សជាច្រើននាក់ ។
ហេតុការណ៍ឃាត់ខ្លួននេះបានកើតឡើងនៅវេលាម៉ោង៣និង២០នាទី រសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅភូមិសំរ៉ុង ឃុំសំរ៉ុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
លោកអនសេនីយ៍ឯក ម៉ែន វណ្ណា មេបញ្ជាការស្តីទីមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់បានអោយដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនឈ្មោះង៉ែត ភារម្យ អាយុ ២៣ឆ្នាំ មុខរបរ ជាងជួសជុល់រថយន្ត ទីលំនៅបច្ចុប្បន្នភូមិសំរ៉ុងក្រោម ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានធ្វើសកម្មភាពគប់រថយន្ត ដែលកំពុងបើកបរតាមបណ្តោយផ្លូវជាតិ កាលពីវេលាម៉ោង២១ៈ០០នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ (៥ថ្ងៃមុន) បណ្តាលអោយត្រូវកញ្ចក់ចំហៀងបែកធ្លាក់ តែជាសំណាងមិនបង្កឲ្យមានគ្រោះដល់មនុស្សក្នុងរថយន្តឡើយ ។
![](https://cen.com.kh/wp-content/uploads/2021/08/240506410_1769717759887692_7541995383819234263_n-767x1024.jpg)
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ បានចុះឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធនឹងករណីធ្វើឱ្យខូចខាតដោយចេតនា (គប់រថយន្ត) កាលពីវេលាម៉ោង២១ និង ០០នាទីយប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវជាតិលេខ៤ យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ មួង ទូច ភេទប្រុស អាយុ៤៤ឆ្នាំ។
លោកមេបញ្ជាការស្តីទីបានបន្តថា នេះគឺជាសកម្មភាពមួយដែលថ្នាក់ដឹកនាំតែងតែណែនាំជាបន្តបន្ទាប់ ដល់កម្លាំងក្នុងអង្គភាពត្រូវយកចិត្តទុកដាក់បង្ក្រាប់អោយបានយកមកអនុវត្តន៍ច្បាប់ដល់ជនដែលបង្ករ ព្រោះករណីនេះប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម សុវត្ថិភាព ភូមិ ឃុំ និងអាចបង្ករអោយមនុស្សមានគ្រោះថ្នាក់បាន ។
![](https://cen.com.kh/wp-content/uploads/2021/08/240392062_1769717846554350_7304152017411340566_n.jpg)
លោកម៉ែន វណ្ណាបានបន្ថែមថា ក្រោយពីការសាកសួរ ជនសង្ស័យខាងលើបានសារភាពថាពិតជាបានគប់កញ្ចក់ឡានពិតប្រាដកមែន មូលហេតុថាខ្លួនបានខឹងលើរថយន្តផ្សេងមុននឹងបើកមកបះដៃខ្លួនដែលកំពុងដើរ ។ ជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តទៅតាមនីតិវិធីច្បាប់៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ
![](https://cen.com.kh/wp-content/uploads/2021/08/240530192_1769717726554362_9160581287840826125_n.jpg)
![](https://cen.com.kh/wp-content/uploads/2021/08/photo_2021-08-27_10-05-37-2-1024x576.jpg)