Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទូតកម្ពុជានៅអាមេរិក អំពាវនាវឲ្យប្រជាពលរដ្ឋ ឈប់ជាវគុយទាវក្រៀមកញ្ចប់ ប្រើប្រាស់ស្លាកសញ្ញា “ផលិតផលគុយទាវភ្នំពេញ” និង “រូបសញ្ញាប្រាសាទអង្គរវត្ត”

spot_img

ភ្នំពេញ ៖ ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកbanអំពាវនាវដល់ប្រជាពលរដ្ឋ និងសិស្សនិស្សិតខ្មែរ ដែលកំពុងស្នាក់នៅសហរដ្ឋអាមេរិក ឈប់ជាវយកមកប្រើប្រាស់នូវផលិតផលគុយទាវក្រៀមកញ្ចប់ ដែលបបានក្លែងបន្លំប្រើប្រាស់ស្លាកសញ្ញា “ផលិតផលគុយទាវភ្នំពេញ” និង “រូបសញ្ញាប្រាសាទអង្គរវត្ត” ដែលមិនមែនជាផលិតផលរបស់កម្ពុជា។

បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកកាលពីថ្ងៃទី២៦ ខែសីហា បានឲ្យដឹងថា ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកបានឲ្យដឹងថា ថ្មីៗនេះស្ថានទូតបានរកឃើញករណីចែកចាយនៅលើទីផ្សារសហរដ្ឋអាមេរិក នូវផលិតផលគុយទាវក្រៀមកញ្ចប់ ដែលមិនមែនជាផលិតផលរបស់កម្ពុជា ហើយនៅលើសំបកវេចខ្ចប់មានការប្រើប្រាស់ស្លាកសញ្ញា “ផលិតផលគុយទាវភ្នំពេញ” និង “រូបសញ្ញាប្រាសាទអង្គរវត្ត” កំពុងត្រូវបានដាក់លក់នៅតាមបណ្តាផ្សារអាស៊ី ក្នុងតំបន់ឆ្នេរខាងកើតសហរដ្ឋអាមេរិក (East Coast)។

ស្ថានទូតកម្ពុជាបញ្ជាក់ទៀតថា ការប្រើប្រាស់ពាក្យនិងម៉ាក “ផលិតផលគុយទាវភ្នំពេញ” និង “រូបសញ្ញាប្រាសាទអង្គរវត្ត” ដោយមិនមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា បានរំលោភ បំពានលើបទប្បញ្ញត្តិច្បាប់របស់កម្ពុជា កិច្ចព្រមព្រៀង និងសន្ធិសញ្ញាអន្តរជាតិ ជាពិសេសការប្រើប្រាស់ម៉ាក គុយទាវភ្នំពេញ បានធ្វើឱ្យអ្នកប្រើប្រាស់ទូទៅ មានការភាន់ច្រឡំអំពីប្រភពដើម នៃផលិតផលគុយទាវកញ្ចប់។ ស្ថានទូតបានស្រាវជ្រាវកំណត់មុខសញ្ញា និងចាត់អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូត ចុះជួបណែនាំដល់ក្រុមហ៊ុនដែលនាំចូលផលិតផលទាំងនោះដល់ទីតាំងក្រុមហ៊ុន ព្រមទាំងបានចេញលិខិតជូនដំណឹងជាផ្លូវការ ទៅក្រុមហ៊ុនទាំងនោះឱ្យបញ្ឈប់ធ្វើការនាំចូលឬដាក់លក់នូវផលិតបែបនេះបន្តទៀត ហើយស្ថានទូតនឹងដាក់ ចេញនូវវិធានការបន្តក្នុងករណីក្រុមហ៊ុនមិនព្រមអនុវត្តតាមសេចក្តីជូនដំណឹង។

ជាមួយគ្នានេះ ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសិស្សនិស្សិតខ្មែរ ដែលកំពុង ស្នាក់នៅសហរដ្ឋអាមេរិក មេត្តាឈប់ជាវយកមកប្រើប្រាស់នូវផលិតផលក្លែងបន្លំនេះ ព្រមទាំងមេត្តាជូនដំណឹង មកស្ថានទូតតាមរយៈគេហទំព័រ Facebook ស្ថានទូតក្នុងករណីបានឃើញ ឬជួបប្រទះនូវផលិតផលណាដែល មានប្រើប្រាស់រូបសញ្ញាដែលជាអត្តសញ្ញាណជាតិនៃកម្ពុជា នៅតាមបណ្តាទីផ្សារនានាក្នុងសហរដ្ឋអាមេរិកដើម្បី ស្ថានទូតអាចរៀបចំនីតិវិធីតវ៉ាតាមផ្លូវច្បាប់ សំដៅបញ្ឈប់ការដាក់លក់ផលិតផលក្លែងបន្លំនេះបានទាន់ពេលវេលា៕ រក្សាសិទ្ធិដោយ​ ៖ ចេស្តារ

spot_img
×