Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងប្រុសអាយុ ១៧ ឆ្នាំ ធ្វើសកម្មភាពប៉ុនប៉ងចាប់រំលោភ ទៅលើភេទស្រី អាយុ ១៥ ឆ្នាំ ហើយរត់គេចខ្លួន

spot_img

ខេត្តកោះកុង ៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ខែសីហាឆ្នាំ២០២១ វេលាម៉ោង១និង១៥នាទី មានករណីប៉ុនប៉ងចាប់រំលោភពុំបានសម្រេចបង្កឡើងដោយឈ្មោះ ចាន់ សំរិទ្ធភេទ ប្រុសអាយុ ១៧ ឆ្នាំមានទីលំនៅភូមិព្រែកស្វាយឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង។

ជនសង្ស័យ បានប៉ុនប៉ងចាប់រំលោភទៅលើឈ្មោះ ខ .ស.ន ភេទស្រី អាយុ ១៥ ឆ្នាំ ដែលមានទីលំនៅភូមិឃុំជាមួយគ្នា។

ពេលព្រឹក ទើបឪពុកម្តាយជនរងគ្រោះ មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មដូនពៅ ចំពោះករណីនេះ ជនសង្ស័យបានរត់គេចខ្លួនហើយសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×