Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រីម្នាក់ឈឺពោះសម្រាលកូនភ្លាមៗតាមផ្លូវ ពេលប្តីកំពុងឌុបតាមម៉ូតូទៅមណ្ឌលសុខភាព ស្ថិតក្នុងស្រុកកូនមុំ

ខេត្តរតនគិរី ៖ ស្រ្តីមានផ្ទៃពោះម្នាក់ បានសម្រាលកូននៅតាមផ្លូវជាតិលេខ៧៨ ខណៈដែលស្វាមីរបស់គាត់ កំពុងតែឌុបតាមម៉ូតូ ទៅមណ្ឌលសុខភាព ត្រង់ចំណុចព្រំប្រទល់ឃុំត្រពាំងច្រេស និងឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី កាលពីវេលាម៉ោង៤និង៣០នាទី នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។

ស្ត្រីមានផ្ទៃពោះគ្រប់ខែខាងលេីមានឈ្មោះហេង ស្រីនាថ អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី នៅថ្ងៃកើតហេតុ ប្រពន្ធប្រាប់ប្តីថាឈឺពោះ រីឯប្តីក៏ប្រញាប់ឌុបប្រពន្ធទៅមណ្ឌលសុខភាព លុះមកដល់ពាក់កណ្តាលផ្លូវ ត្រង់ចំណុចព្រំប្រទល់ឃុំត្រពាំងច្រេស និងឃុំត្រពាំងក្រហម ស្រ្តីមានផ្ទៃពោះក៏បានឆ្លងទន្លេតាមផ្លូវតែម្តង ដោយពុំទាន់ដល់មណ្ឌលសុខភាពស្រុកកូនមុំផង។

ប្រភពព័ត៌មានបានឲ្យដឹងថា ពេលនោះក៏មានអ្នកភូមិនាំគ្នារត់មកជួយសង្រ្គោះស្រ្តីកូនខ្ចីនេះផងដែរ ក្នុងពេលមានហេតុការណ៍នេះភ្លាម អាជ្ញាធរឃុំ និងស្រុកបានទទួលព័ត៌មានភ្លាម ក៏បានបញ្ជាឲ្យខាងមណ្ឌលសុខភាព ដឹកនាំគ្រូពេទ្យទៅជួយអន្ដរាគមន៍ដើម្បីជួយសង្គ្រោះ លុះរថយន្តពេទ្យមកដល់ ក៏នាំគ្នាជួយលើកដាក់លើរថយន្តយកទៅមណ្ឌលសុខភាពស្រុកកូនមុំភ្លាមៗតែម្ដង មិនមានគ្រោះថ្នាក់អ្វីឡើយទាំងម្តាយ និងទារក។

ក្នុងឱកាសនោះដែរប្រជាពលរដ្ឋទាំង២នាក់ប្តីប្រពន្ធក៏បានថ្លែងអំណរគុណដល់អាជ្ញាធរឃុំ ស្រុក និងក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ស្វះស្វែងជួយអន្តរាគមន៍ រថយន្តសង្រ្គោះដឹកស្រ្តីឆ្លងទន្លេមកមណ្ឌលសុខភាព និងសង្គ្រោះអាយុជីវិតបានទាន់ពេលវេលា៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×