Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានសមាគមទូកទេសចរណ៍ផ្លូវសមុទ្រ ប្រកាសទទួលកក់សំបុត្រភ្ញៀវទេសចរ ដែលបានចាក់វ៉ាក់សាំងរួចរាល់

spot_img

ខេត្តព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមទូកទេសចរណ៍ ផ្លូវសមុទ្រខេត្តព្រះសីហនុ និងជាប្រធានក្រុមហ៊ុន GTVC លោកឧកញ៉ា បានឲ្យដឹងអំពីដំណើរការអាជីវកម្ម ដឹកជញ្ជូនភ្ញៀវតាមផ្លូវសមុទ្រប្រចាំថ្ងៃ របស់ក្រុមហ៊ុនលោកឧកញ៉ាថា ក្នុងនោះដើម្បីការពារសុខុមាលភាព ជូនពលរដ្ឋ អ្នកទេសចរណ៍ជាតិ អន្តរជាតិក្នុងបរិបទកូវីដ-១៩ ក្រុមហ៊ុនទូកទេសចរណ៍របស់លោកឧកញ៉ាផ្ទាល់ ទទួលការកក់សំបុត្រ សម្រាប់ភ្ញៀវកិត្តិយស ដែលបានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ រួចរាល់តែប៉ុណ្ណោះ ដើម្បីធានានូវសុវត្ថិភាពខ្ពស់បំផុត ជូនភ្ញៀវ និងបុគ្គលិក ហើយមុននឹងឡើងជិះលើអូរប័រ ត្រូវតម្រូវឲ្យភ្ញៀវដើរឆ្លងកាត់ទូរបាញ់សម្លាប់មេរោគ ជាមុនសិន ដើម្បីសម្លាប់មេរោគ រួចនិងអនុញ្ញាតឲ្យភ្ញៀវចុះចូលទៅក្នុងអូប័រ។

ក្រុមហ៊ុន G.T.V.C speedboat Cambodia បានថ្លែងអំណរអរគុណ ជូនភ្ញៀវគ្រប់រូបចំពោះការគាំទ្រ និងចូលរួមសហការ ការពារ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាសកលនេះ និងសំណូមពរ អនុវត្តន៍ឲ្យបាន តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការការពាររបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៣ការពារ និង៣កុំ ដើម្បីការពារកុំឲ្យឆ្លងជំងឺកូវីដ-១៩៕ រក្សាសិទ្ធិដោយ៖CEN

spot_img
×