Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចឃាត់ខ្លួននារីវ័យក្មេងម្នាក់ ខ្ចីម៉ូតូគេហើយ នាំកូនស្រីគេទៅជាមួយ រួចទូរស័ព្ទមកជម្រិតទារប្រាក់ ១៥០០ដុល្លារ

spot_img

ខេត្តកណ្ដាល ៖ សមត្ថកិច្ចឃាត់ខ្លួននារីវ័យក្មេងម្នាក់ក្រោយពីខ្ចីម៉ូតូគេហើយនាំកូនស្រីគេទៅជាមួយ រួចខលមកម្តាយក្មេងស្រីរងគ្រោះដើម្បីជម្រិតទាប្រាក់ ១៥០០ដូល្លារ នៅចំណុចក្រោយវត្តព្រែកសំរោង ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ។

ជនរងគ្រោះឈ្មោះ ផេង ស្រីលាភ ភេទស្រី អាយុ១១ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិ ឃុំកើតហេតុ។

ចំណែកជនសង្ស័យឈ្មោះ ហេង ស្រីរី ហៅស្រីពៅ ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិខ្ពបអាទាវ ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល។

បច្ចុប្បន្ន នារីសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ច កសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕
រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×