Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉េង កែវពេជ្ជតា ទទួលការលើកសរសើរ ពីបុរសបង់ក្លាដេសមួយរូប

spot_img

ភ្នំពេញ ៖ តារាចម្រៀងចាស់វស្សាអ្នកនាង ម៉េង កែវពេជ្ជតា បានទទួលការលើកសរសើរពីបុរសជនជាតិបង់ក្លាដេសមួយរូប ទៅលើកទឹកដមសំឡេងរបស់នាង តាមរយៈការបកស្រាយបទចម្រៀងមួយបទ។

បុរសបង់ក្លាដេរូបនោះ បានលើកយកវីដេអូដែលអ្នកនាង ម៉េង កែវពេជ្ជតា និងលោក យ៉ែម សំអូន ឡើងបកស្រាយបទ ថ្នម នៅអ្នកទាំងពីរបានច្រៀង លើកវេទិកាមហោស្រពប្រឡងចម្រៀងសកល កាលពីឆ្នាំ២០១៩។

បុរសបង់ក្លាដេសដែលមានឆាណែលយូធូបផ្ទាល់ខ្លួននោះ បានលើកឡើងសរសើរពីទឹកសដមសំឡេងរបស់អ្នកនាង ម៉េង កែវពេជ្ជតា ដែលពីរោះរណ្តំ អមនឹងឆាកភ្លើងពណ៌ដែលមើលទៅស្រស់ស្អាតនិងទាក់ទាញ។

ចំណុចនេះបានធ្វើឲ្យអ្នកនាង ម៉េង កែវពេជ្ជតា សម្តែងមោទនភាពចំពោះខ្លួនឯង និងភាគីពាក់ព័ន្ធដែលបានធ្វើឲ្យទស្សនីយភាពនេះ បានទទួលការសរសើរ និងចាប់អារម្មណ៍ពីបរទេស។

អ្នកនាងម៉េង កែវពេជ្ជតា បានបង្ហោះសារតាមគណនីហ្វេសប៊ុករបស់នាងថា ផ្ទាំងទស្សនិយភាពនេះ គឺផ្តេីមគំនិតរៀបចំធ្វេីជាថ្មី និងបង្កេីតផ្ទាំងទស្សនីយភាពដោយ ឯកឧត្តម ទិត្យ ថាវរិទ្ធ
ច្រៀងឡេីងវិញដោយនាងខ្ញុំ ម៉េង កែវពេជ្ជតា និងលោក យ៉ែម សំអូន ក្នុងឱកាសវគ្គផ្តាច់ព្រ័ត្រសម័យប្រឡងចម្រៀងសាកល ក្រោមការរៀបចំអំពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ នៅសាលមហោស្រព កោះពេជ្រ ( នាងខ្ញុំជាគណៈកម្មការផ្តល់ពិន្ទុផង និងជាតារាចម្រៀងកិត្តិយសក្នុងគ្រានោះផង ) ។

នាងបញ្ជាក់ថា ម្ចាស់ឆានែល យូធូប Oyea Bangla ជនជាតិបង់ក្លាដេសរូបនេះ បានធ្វេីការវិភាគសំឡេងនាងខ្ញុំ ជាភាសារអង់គ្លេស ។ ខ្ញុំយល់មិនអស់ទេ ប៉ុន្តែតាមរយៈការជួយបកប្រែបន្ថែមពីមិត្ត គឺពិតជាធ្វេីឲ្យខ្ញុំមានក្តីរំភេីបជាពន់ពេកណាស់ ។
នាងថា មិនត្រេកអរមិនបានទេ ព្រោះពាក្យខ្លះខ្ញុំមិនសូវឮគេសរសេីរប្រាប់ខ្ញុំ ពិសេសអ្នកមានអាជីពដូចគ្នា ខ្លះ.. ។

សូមថ្លែងអំណរគុណដល់ម្ចាស់ឆាណែល ដែលបានកោតសរសេីរ និងផ្តល់តម្លៃដល់នាងខ្ញុំ គឺជាការផ្តល់កិត្តិយសដ៏ធំធេងមិនមែនត្រឹមតែខ្ញុំ គឺបានដល់លោកឪពុកអ្នកម្តាយ និងត្រកូលរបស់ខ្ញុំទាំងមូលផងដែរ សូមអរគុណណាស់ អរគុណមែនទែន ។

នាងខ្ញុំក៏សូមអរគុណថ្នាក់ដឹកនាំនៃស្ថានីយទូរទស្សន៍បាយ័ន និងថ្នាក់ដឹងនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានផ្តល់កិត្តិយសដល់នាងខ្ញុំ ក្នុងការធ្វេីជាគណៈកម្មការផ្តល់ពិន្ទុ និងជាតារាចម្រៀងកិត្តិយស ក្នុងពិធីជាតិដ៏អស្ចារ្យនេះ សូមអរគុណដល់ប្អូនស្រី Vuth Chanmoly ដែលបានជួយនាំយកសម្លៀកបំពាក់អំពីសំអាងការ ណុបដាណេ មករៀបចំឲ្យនាងខ្ញុំ ។
នាងបញ្ជាក់ថា បុរសបរទេសរូបនេះ គាត់ក៏មិនភ្លេចសរសេីរសំឡេង លោកយ៉ែម សំអូន និងសរសេីរការរៀបចំឈុតឆាក ដ៏ប្រណិតឥតខ្ចោះនេះផងដែរ ។

នាងខ្ញុំសូមឧទ្ទិសស្នាដៃនេះជូនដល់ដួងវិញ្ញាណក្ខន្ធ បិតាចម្រៀងខ្មែរ លោក សុីន សុីសាមុត ដែលជាម្ចាស់សំនៀងដេីម និងរៀមច្បងផ្សេងទៀតដែលជាកវីនិពន្ធ អ្នកតន្ត្រី ដែលបានកសាងស្នាដៃដ៏ល្អឯកគ្មានពីរនេះឡេីង ទុកឲ្យយេីងខ្ញុំជំនាន់ក្រោយ បានល្បីដោយសារដែរ សូមលោកទាំងអស់អញ្ជេីញបានដល់ឋានបរមសុខកុំបីឃ្លាត ៕ រក្សាសិទ្ធិដោយ៖សំណាងSV

spot_img
×