Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រយលានសំណាង រថយន្តដឹកការ៉ូ បើកបត់ត្រឡប់ក្រោយ ក្រឡាប់បាស់ជើង

ភ្នំពេញ ៖ រថយន្តដឹកការ៉ូបើកឆ្លងផ្លូវបត់ត្រឡប់ក្រោយ ឡាគួខ្លាំងពេកក្រឡាប់បាស់ជើង ចាក់ការ៉ូពេញចិញ្ចើមផ្លូវ បណ្ដាលឲ្យព្រូឡានម្នាក់របួសជើងស្រាល។

ហេតុការណ៍នេះបានកើតឡើង កាលវេលាម៉ោង៣នឹង៣០នាទីរសៀល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីអ្នកបើកបរបានឲ្យដឹងថា មុនពេលកើតហេតុរូបគេ នឹងព្រូបានបើករថយន្តម៉ាក Kia ពណ៌ ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 2F-6354 បើកបរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីជើងទៅត្បូង ខណ:ដល់ចំណុចកើតហេតុ បានបើកបត់ត្រឡប់ក្រោយឡាគួខ្លាំងពេក ក៏យោលការ៉ូបណ្ដាលឲ្យក្រឡាប់បាក់ជើង ចាក់ការ៉ូចោលពេញចិញ្ចើមផ្លូវ រងរបួសព្រូបន្តិចបន្តួច ចំណែករថយន្តនឹងការ៉ូខួចខាតមួយចំនួនផងដែរ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានមកដល់ពិនិត្យកន្លែងកើតហេតុ ដោយមិនប៉ះដល់ទ្រព្យសម្បត្តិរដ្ឋ និងបង្កគ្រោះថ្នាក់ដល់អ្នកដទៃ បានឲ្យម្ចាស់រថយន្តយករថយន្ត មកសាងទំនិញនឹងស្ទូចរថយន្ត ទៅជួសជុលដោយខ្លួនឯង៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×