ខេត្តព្រះសីហនុ ៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងមន្ត្រីសាលាខេត្ត បានដឹកនាំមន្រ្តីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត ព្រមទាំងលោកប្រធានមន្ទីរធម្មការ និងសាសនា ខេត្តព្រះសីហនុ បានអញ្ជើញនាំយកនូវទេយ្យទានជាគ្រឿងឧបភោគបរិភោគ ប្រគេនជូនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅក្នុងវត្តចំនួន ៨វត្ត ដែលស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហើយការនាំយកទេយ្យទាន ខាងលើនេះបានរៀបចំឡើងនៅព្រឹកថ្ងៃសុក្រ ទី២៧ ខែសីហាឆ្នាំ២០២១។
ហើយក្នុងឱកាសនោះលោកជំទាវ ហៀក ហ៊ីមុល្លី អនុប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងលោក គាំង សុខុម នាយកសាខា តំណាងឱ្យឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដឹកនាំមន្រ្តីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត ព្រមទាំងលោកប្រធានមន្ទីរធម្មការ និងសាសនា ខេត្តព្រះសីហនុ បានអញ្ជើញបូជាទៀន ធូប ថ្វាយព្រះពុទ្ធប្បដិមា និងនាំយកនៅទេយ្យទានជាគ្រឿងឧបភោគបរិភោគ ថ្វាយប្រគេនព្រះសង្ឃដែលគង់នៅក្នុងវត្ត ចំនួន វត្តក្នុងនោះមាន៖
១.វត្ត គីរីសុខារាម
២.វត្តសមាធិ
៣.វត្ត ស្មាច់ដែង
៤.វត្តឧត្តមវិញ្ញាណរាម
៥.វត្តអូរចំណារ
៦.វត្តភ្នំ តូច
៧.វត្ត អូរជ្រៅ
៨.វត្ត ម៉ាអ៊ូរ
ហើយទេយ្យទានជាគ្រឿងឧបភោគបរិភោគប្រគេនដល់ព្រះសង្ឃចំនួន ៨វត្តរួមមាន៖ អង្ករ ១០៣បាវ ស្មើនិង២០៦០គីឡូ,មី ៥៥កេស,ទឹកត្រី ២៦យួរ,ទឹកសុីអុិវ ២៦យួរ។
ជាមួយគ្នានោះផងដែរលោកជំទាវ ហៀក ហ៊ីមុល្លី អនុប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ តំណាងឱ្យឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងសួរសុខទុក្ខ ព្រមទាំងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់ឯកឧត្ត ប្រធានគណៈកម្មាធិសាខា ឯកឧត្តមប្រធានកិត្តិយសសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែគិតគូសុខទុក្ខ។
ហើយជាមួយគ្នានោះផងដែរលោកជំទាវ ហៀក ហ៊ីមុល្លី អនុប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានមានប្រសាសន៍អំពាវនាវសុំឱ្យព្រះសង្ឃ លោកយាយជី លោកតាជី ចូលរួមផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យការឆ្លងជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ចម្លងក្នុងសហគមន៍លើកកម្ពស់ការផ្លាស់ប្តូរទម្លាប់អនាម័យពី អវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ច និងយកចិត្តទុកដាក់ខ្ពស់ មានអនាម័យជាប្រចាំ ដោយលាងសំអាតដៃ ឱ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាកុល ជែល ហើយត្រូវពាក់ម៉ាស់ឬក្រមាឱ្យបានជាប់ជានិច្ច និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងអនុវត្តតាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មាន៖(៣ការពារ )(៣កុំ)
១.ត្រូវពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ។
២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុលឬជែលឱ្យបានញឹកញប់។
៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច១,៥០ម៉ែត្រពីអ្នកដទៃ។ ចំណែក(៣ កុំ)មាន ៖
១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់។
២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន។
៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម៕រក្សាសិទ្ធិដោយ៖CEN