Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើលទាំងយប់ ដោយពលរដ្ឋប្រទះឃើញសព នៅសល់តែគ្រោងឆ្អឹង និងលលាដ៏ក្បាល នៅក្បែគុម្ពឬស្សី

spot_img

ភ្នំឋពេញ ÷ ពលរដ្ឋនៅក្នុងភូមិបានប្រទះឃើញសព គេយកទៅកប់នៅទួលមួយកន្លែង នៅសល់តែគ្រោងឆ្អឹង និងលលាដ៏ក្បាល រួចរាយការណ៍ទៅកាន់សមត្ថកិច្ច ចុះមកពិនិត្យកន្លែងកើតហេតុភ្លាមៗ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ចំណុចដីទួលមួយកន្លែងក្នុងភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

សពដែលស្លាប់មិនទាន់ស្គាល់ អត្តសញ្ញាណ ព្រោះនៅតែគ្រោងឆ្អឹង និងលលាដ៏ក្បាល មិនទាន់ដឹងថាស្រីឬប្រុសនោះទេ រងចាំសមត្ថកិច្ចជំនាញចុះមកពិនិត្យ។

យោងតាមការបញ្ជាក់ពីពលរដ្ឋម្នាក់ សុំមិនបញ្ចេញឈ្មោះនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ដំបូងឡើយរូបគាត់ បានធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុ ខាងលើនោះ បន្ទាប់មករូបគាត់ក៏បានឃើញលលាដ៏ក្បាល និងគ្រោងឆ្អឹងនៅក្បែគុម្ពឬស្សី ជាង២អាទិត្យមកហើយ តែរូបគាត់មិនហ៊ានប្រាប់ទៅសមត្ថកិច្ច លុះមកដល់ថ្ងៃម៉ោងកើតហេតុខាងលើ រូបគាត់ក៏ដាច់ចិត្តរាយការណ៍ ប្រាប់ទៅសមត្ថឲ្យដឹងថា គាត់បានឃើញសពសង្ស័យថា គេយកមកបោះចោលនៅក្បែរគុម្ពឬស្សី នៅសល់តែគ្រោងឆ្អឹង និងលលាដ៏ក្បាលនោះទេ។

ក្រោយពីសមត្ថកិច្ចបានទទួលដំណឹងមួយនេះ ក៏បានរាយការណ៍ទៅថ្នាក់លើ បន្ទាប់មកក៏មានវត្តមាន ចុះដោយផ្ទាល់ពីលោកអធិការនគរបាលខណ្ឌកំបូល ហង្ស មុនី មកពិនិត្យដោយផ្ទាល់ ដោយពិនិត្យរួច លោកបានបញ្ជាក់ថា រងចាំព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ ឲ្យជំនាញចុះមកពិនិត្យទៅលើសពបន្ត៕ រក្សាសិទ្ធិដោយ ៖ សាមេត

spot_img
×