Monday, October 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវាចម្បាំងអាមេរិកបានធ្វើដំណើរឆ្លងកាត់ច្រកទ្វារសមុទ្រតៃវ៉ាន់ ក្រោយចិនបានបើក សមយុទ្ធវាយប្រហារមួយ

ទីក្រុងវ៉ាស៊ីនតោន៖ នាវាចម្បាំង និងឆ្មាំឆ្នេរសមុទ្រសហរដ្ឋអាមេរិក បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្ររបស់កោះតៃវ៉ាន់កាលពីថ្ងៃសុក្រម្សិលមិញ ដែលគឺជាព្រឹត្តិការណ៍ចុងក្រោយបង្អស់មួយ ដែលទីក្រុងវ៉ាស៊ីនតោនបានហៅថា​ ជាប្រតិបត្តិការជាប្រចាំតាមរយៈផ្លូវទឹកដ៏មានបញ្ហាចម្រូងចម្រាស ដែលបែងចែកកោះតៃវ៉ាន់ចេញពីប្រទេសចិន ដែលចិនអះអាងទាមទារនូវដែនអធិបតេយ្យរបស់ខ្លួនឯង។

ការធ្វើដំណើរឆ្លងកាត់នេះធ្វើឡើងចំពេលមានការកើនឡើងនូវ ភាពតានតឹងក្នុងរយៈពេល ២ឆ្នាំមុនរវាងកោះតៃវ៉ាន់ និង ចិន ហើយតាមរយៈការធ្វើសមយុទ្ធរបស់ចិនកាលពីសប្តាហ៍មុន ជាមួយនឹងនាវាចម្បាំងនិងយន្តហោះចម្បាំង បានធ្វើសមយុទ្ធនៅភាគនិរតី និងអាគ្នេយ៍នៃកោះនេះ។

កងនាវាចរអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាឈ្មោះ Kidd ដែលជានាវាពិឃាតមីស៊ីលនាំផ្លូវស្ថិតក្នុងថ្នាក់ Arleigh Burke គឺអមដំណើរដោយនាវាឆ្មាំសមុទ្រ Munro គឺបានឆ្លងកាត់តាមដែនទឹកអន្តរជាតិដោយស្របតាមច្បាប់អន្តរជាតិ។

ការធ្វើដំណើរស្របច្បាប់របស់កប៉ាល់ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់​បា​នបង្ហាញពីការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរីនិងបើកចំហ។ ក្នុងនោះ យោធាអាមេរិកបានហោះហើរ ធ្វើដំណើរតាមផ្លូវទឹក និងបានប្រតិបត្តិការគ្រប់ទីកន្លែងដែលច្បាប់អន្តរជាតិអនុញ្ញាត។

កងទ័ពជើងទឹកអាមេរិកបានធ្វើប្រតិបត្តិការបែបនេះជារៀងរាល់ខែ ដោយធ្វើឱ្យចិនខឹងសម្បាយ៉ាងខ្លាំងនឹងបានមើលឃើញថា កោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ហើយមិនដែលបោះបង់ចោលនូវការប្រើប្រាស់កម្លាំងណាមួយដើម្បីនាំយកកោះប្រជាធិបតេយ្យមួយនេះឱ្យស្ថិនៅក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ។

ជាក់ស្តែង សហរដ្ឋអាមេរិកក៏ដូចជាប្រទេសភាគច្រើនដែរ មិនមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ទេ ប៉ុន្តែតៃវ៉ាន់ គឺជាអ្នកគាំទ្រផ្នែកអន្តរជាតិដ៏សំខាន់បំផុតរបស់សហរដ្ឋអាមេរិក និងជាអ្នកលក់អាវុធដ៏សំខាន់ដល់កោះនេះ។

សូមជម្រាបថា លោកស្រីអនុប្រធានាធិបតីសហរដ្ឋអាមេរិក ខាមេឡា ហារីស បានចោទប្រកាន់ចិនថា កំពុងគម្រាមគំហែង និងទាមទារដែនសមុទ្រហួសហេតុ។ ការថ្លែងបែបនេះ​ ធ្វើឡើងអំឡុងដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់ប្រទេសវៀតណាម និងសឹង្ហបុរីក្នុងសប្តាហ៍នេះដែលជាដំណើរទស្សនកិច្ចចុងក្រោយរបស់មន្រ្តីកំពូលអាមេរិកទៅកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្នុងគោលបំណងពង្រឹងការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះតំបន់៕ ប្រភព៖ រ៉យទ័រ

spot_img
×