Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តហាយឡែនឌ័រ បើកលឿនពេក រេចង្កូតទៅបុកបង្គោលភ្លើង ក្រឡាប់ផ្ងារជើង

spot_img

ភ្នំពេញ ÷ បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តហាយឡែនឌ័រមួយគ្រឿង ក្នុងល្បឿនលឿន រេចង្កូតជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹង បណ្ដាលឲ្យបាក់រាបដល់ដី ចំណែករថយន្ត ក្រឡាប់ផ្ងារជើងទ្រមេឃ សំណាងល្អមិនគ្រោះថ្នាក់ដល់តៃកុង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើង កាលពីវេលាម៉ោង ១០ និង៣០នាទីយប់ថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ជិតសាលាខណ្ឌមានជ័យ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ សង្ស័យស្រវឹងស្រា បានបើករថយន្តហាយឡែនឌ័រមួយគ្រឿង ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ 2BK -9687 បើកបរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃ ចូលទៅផ្លូវម្ខាងទៀត ជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹង បណ្តាលឲ្យបាក់អស់មួយដើម ចំណែកឯរថយន្តបង្កវិញ ក្រឡាប់ផ្ងារជើងឡើងលើ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយផ្នែកជំនាញចរាចរណ៍ខណ្ឌមានជ័យ ចុះមកដល់រួចក៏ពិនិត្យនឹងទំនាក់ទំនង ទៅខាងជំនាញចរាចរណ៍ក្រុង ឱ្យចុះមកធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានី ភ្នំពេញរង់ចាំដោះស្រាយពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img