Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០១ ខែមេសា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ ការងារ ល្អប្រសើរ មានឱកាស​បានចេញ​ក្រៅ​រៀនសូត្រ​ជំនាញ​បន្ថែម ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​រីកចម្រើន តែ​ក៏​គួរ​វិនិយោគ​ក្នុង​ទ្រង់ទ្រាយ​តូច​បាន​ហើយ ។ មនោសញ្ចេតនា​គួរ​លៃ​ទុក​ពេលវេលា​សម្រាប់​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ឲ្យ​បាន​ច្រើន​៕

​ឆ្នាំឆ្លូវ ៖ ការងារ អំណោយផល​ល្អ មាន​អ្នក​ជួយ​ជ្រោមជ្រែង​គ្រប់ពេល​។ លុយកាក់ មិនបាន​ល្អ មិនត្រូវ​ចាយវាយ​ខ្ជះខ្ជាយ​។ មនោសញ្ចេតនា រីកចម្រើន​ល្អប្រសើរ ថ្ងៃនេះ​សមស្រប​សម្រាប់​ការ​ណាត់ជួប​៕

​ឆ្នាំខាល ៖ ការងារ ធម្មតា ពុំមាន​កើតរឿង​អ្វី​ក្រៅ​បំណង ។ លុយកាក់ មានការ​ខាតបង់ គួរ​ចេះ​ទប់ចិត្ត​ពេល​ទិញ​ទំនិញ ។ មនោ​ស​ញ្ចេ​ត​មិនល្អ ងាយ​កើតមាន​ការឈ្លោះប្រកែក​គ្នា ៕

​ឆ្នាំថោះ ៖ ការងារ ទោះបី​ជួប​រឿង​រំខាន​ចិត្ត​មួយចំនួន​តែ​ចុងក្រោយ​គ្រប់​បញ្ហា​សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​ជា​ស្ថាពរ ។ លុយកាក់ មាន​អ្នក​ជួយ​ទំនុកបម្រុង​អំពី​លុយកាក់ ។ មនោសញ្ចេតនា គួរ​មាន​ពេលវេលា​ច្រើន​សម្រាប់​រឿង​មនោសញ្ចេតនា ដើម្បី​បញ្ចៀស​ការ​ប្រេះឆា ។​

​ឆ្នាំរោង ៖ ការងារ គ្រប់យ៉ាង​ប្រព្រឹត្តទៅ​មិន​ដូច​ក​ម្រោ​ង ។ លុយកាក់ ថ្ងៃនេះ​ជា​ថ្ងៃ​អាក្រក់ ប្រយ័ត្ន​ត្រូវ​បាត់ប្រាក់ ។ មនោសញ្ចេតនា ជា​ថ្ងៃ​ដ៏​រីករាយ និង​សុភមង្គល​៕

​ឆ្នាំម្សាញ់ ៖ ការងារ គួរ​ចេះ​ស្តាប់​យោបល់​របស់​មនុស្ស​ជុំវិញ កុំ​មាន​អំនួត​នាំ​ឲ្យ​គេ​ស្អប់​ខ្ទើ​ម ។ លុយកាក់ មិនត្រូវ​ប្រថុយ​វិនិយោគ​ដោយ​ពុំទាន់​ក្តាប់​សភាពការណ៍​ច្បាស់លាស់ ។ មនោសញ្ចេតនា កុំ​ស្តាប់​ពាក្យអុជអាល​ពី​ក្រៅ​នាំ​ឲ្យ​ឥទ្ធិពល​ដល់​ទំនាក់ទំនង​មនោសញ្ចេតនា ។

​ឆ្នាំមមី ៖ ការងារ មាន​អ្នក​ជួយ​យកអាសា ហេតុនេះ​គ្រប់យ៉ាង​ដំណើរការ​ទៅដោយ​រលូន​។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ល្អ​អាច​បញ្ចេញ​ទុន​រក​ចំណេញ ។ មនោសញ្ចេតនា គួរ​បង្កើត​ភាព​ភ្ញាក់ផ្អើល រ៉ូ​មែន​ទិ​ក​ចំពោះ​គូស្នេហ៍ ដើម្បី​រឹត​ទំនាក់ទំនង​ឲ្យ​កាន់តែ​កក់ក្តៅ​៕

​ឆ្នាំមមែ ៖ ការងារ រឿង​គ្រួសារ​ឥទ្ធិពល​ដល់​ផ្លូវចិត្ត​ពេលធ្វើការ ។ លុយកាក់ សម្ពាធ​អំពី​លុយកាក់​កើនឡើង ។ មនោ​ស​ញ្ចេ​ត​កុំ​ឲ្យ​បញ្ហា​លុយកាក់ ឥទ្ធិពល​អាក្រក់​ដល់​មនោសញ្ចេតនា​រវាង​អ្នក​ទាំង​២ ៕

​ឆ្នាំវក ៖ ការងារ សម្រេចបាន​ស្នាដៃ​ឆ្នើម ត្រូវបាន​គ្រប់គ្នា​ស្ងើចសរសើរ​។ លុយកាក់ មាន​បន្ថែម​ខ្ទង់​សំ​ណូ​ល ។ មនោសញ្ចេតនា ល្អប្រសើរ ផ្អែមល្ហែម នឹង​គ្នា ៕

​ឆ្នាំរកា ៖ ការងារ មាន​សម្ពោធ​ច្រើន​ធ្វើ​ឲ្យ​អ្នក​នឿយណាយ អស់កម្លាំង​ចិត្ត ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​មិនល្អ គួរ​ទុកដាក់​ប្រាក់​ឲ្យ​បាន​គត់មត់ ។ មនោសញ្ចេតនា ត្រូវ​រក្សា​ភាពស្មោះត្រង់​ចំពោះ​គូស្នេហ៍​កុំ​ធ្វើ​អ្វី​លាក់​មុខ​លាក់​ក្រោយ ៕

​ឆ្នាំចរ ៖ ការងារ អំណោយផល​ល្អ​បំផុត គួរ​ចេះ​ក្តាប់​ឱកាស​បង្កើត​ទំនាក់ទំនង ដើម្បី​បុព្វហេតុ​របស់​អ្នក​រីកចម្រើន​រឹងមាំ​ជាង ។ លុយកាក់ ៖ គួរ​សន្សំសំចៃ ព្រោះ​ចំណូល​មិន​នឹងនរ ។ មនោសញ្ចេតនា ត្រូវ​ខំ​ពង្រឹង​ចំណង​ស្នេហ៍​ឲ្យ​រឹងមាំ កុំ​មានចិត្ត​ទោរទន់​ជឿ​សម្តី​មនុស្ស​ទី ៣ ៕

​ឆ្នាំកុរ ការងារ ជួប​ឧបសគ្គ​ច្រើន គួរ​ប្រយ័ត្នប្រយែង​គ្រប់​រឿង ។ លុយកាក់ ថ្ងៃនេះ​មិនល្អ​សម្រាប់​ការបណ្តាក់ទុន​រកស៊ី ឬ​ចាប់ផ្តើម​ជំនួញ​។ មនោសញ្ចេតនា កុំ​ឲ្យ​បញ្ហា​លុយកាក់​ឥទ្ធិពល​ដល់​រឿង​មនោសញ្ចេតនា​របស់​អ្នក ៕​

spot_img
×