ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថានៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ចំនួន១១លើក បណ្តាលឲ្យមនុស្សស្លាប់១០នាក់ រងរបួសធ្ងន់៨នាក់ និងរងរបួសស្រាល៥នាក់ ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់ចរាចរណ៍ ៥នាក់ ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ១១លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន ១៨គ្រឿង រួមមាន ម៉ូតូ ចំនួន១១គ្រឿង រថយន្តធុនតូច ចំនួន៦គ្រឿង ថ្មើរជើង៣នាក់ និងយានយន្តផ្សេងៗ១គ្រឿង ។
មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៤លើក ស្លាប់ ៥នាក់ មិនគោរពសិទ្ធិ ៣លើក (ស្លាប់២នាក់) មិនប្រកាន់ស្តាំ ១លើក (ស្លាប់១នាក់) បត់គ្រោះថ្នាក់ ២លើក ស្លាប់១នាក់ ស្រវឹង ១លើក (ស្លាប់១នាក់)។
គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន៥លើក ផ្លូវខេត្ត/ក្រុង ចំនួន៥លើក និងផ្លូវលំ ចំនួន១លើក ។ យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៥លើក រថយន្តធុនតូច ចំនួន២លើក។
រាជធានី-ខេត្ត ដែលមានគ្រោះថ្នាក់និងរងគ្រោះថ្នាក់ រួមមាន ៖ ខេត្តត្បូងឃ្មុំ ១លើក ស្លាប់៣នាក់ របួស៥នាក់ តាកែវ ១លើក ស្លាប់១នាក់ ភ្នំពេញ ៣លើក ស្លាប់៣នាក់ របួស៣នាក់ ក្រចេះ ២លើក ស្លាប់១នាក់ របួស១នាក់ ស្វាយរៀង ២លើកស្លាប់១នាក់ របួស២នាក់ និងខេត្តរតនគិរី ១លើក ស្លាប់១នាក់ ។
របាយការណ៍គ្រោះថ្នាក់ចរាចរទូទាំងប្រទេសរយៈពេល៣១ថ្ងៃ គិតចាប់ពីថ្ងៃទី១ មីនា ដល់ថ្ងៃទី៣១ មីនា ២០១៨ មានគ្រោះថ្នាក់ចំនួន ២៦២លើក ស្លាប់ចំនួន១៥៥នាក់ របួសសរុបចំនួន៤២៧នាក់ របួសធ្ងន់ ២៦២នាក់ របួសស្រាលចំនួន១៦៥នាក់ ៕ ដោយ៖បញ្ញាស័ក្តិ