Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្ទាប់ពីមានអ្នកធំអន្តរាគមន៍ ៖ តុលាការដោះលែងឈ្មោះ គង់ ប៊ុនណាត ប្រធានក្រុមហ៊ុនសាងសង់

ភ្នំពេញ ៖ បន្ទាប់ពីមានអ្នកធំអន្តរាគមន៍ ឥឡូវនេះជនត្រូវចោទឈ្មោះ គង់ ប៊ុនណាត ដែលពូកែខាងឆបោកលុយ អ្នកចូលហ៊ុនរកស៊ីជាមួយគ្នា ត្រូវបានតុលាការដោះលែងវិញហើយ។ នេះបើតាមការបង្ហើបរបស់សមត្ថកិច្ច។

ប្រភពបន្តថា ការដោះលែងនេះ ក្រោយពីមានមន្ត្រីជាន់ខ្ពស់ នៃសាលាដំបូងរាជធានីភ្នំពេញ អន្តរាគមន៍ ជួយជនត្រូវចោទឈ្មោះ គង់ ប៊ុនណាត។

លោកស្រី អ៊ុក រ៉េតគន្ធា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានដោះលែងជនត្រូវចោទឈ្មោះ គង់ ប៊ុនណាត បន្ទាប់ពីកម្លាំងនគរបាលព្រហ្មកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនទៅតុលាការ កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។

ប្រភពដដែលបានឱ្យដឹងទៀតថា ជនត្រូវចោទមានឈ្មោះ គង់ ប៊ុនណាត ភេទប្រុស អាយុ ៣៩ឆ្នាំ ជាប្រធានក្រុមហ៊ុនសាងសង់ រស់នៅផ្ទះលេខ បេ៣២០ ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ការឃាត់ និងបញ្ជូនខ្លួន ជនត្រូវចោទទៅកាន់តុលាការ ធ្វើឡើងតាមដីកាបញ្ជាឱ្យនាំខ្លួនរបស់លោកស្រី អ៊ុក រ៉េតគន្ធា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ក្រោមបទចោទប្រកាន់ពីបទ រំលោភលើទំនុកចិត្តដោយអភិបាល ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែឧសភា និងខែមិថុនា ឆ្នាំ២០២០។

ទាក់ទងករណីនេះ លោកប្លង់ សផល អ្នកនាំពាក្យអយ្យការសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា
“ខ្ញុំទទួលបានការតែងតាំង ជាអ្នកនាំពាក្យខាងអយ្យការ មិនមែនជាអ្នកនាំពាក្យសម្រាប់សាលាដំបូងរាជធានីភ្នំពេញទាំងមូលទេ ហេតុដូច្នេះសិទ្ធិអំណាចរបស់ខ្ញុំ មានត្រឹមការឆ្លេីយជូន ក្នុងដំណាក់កាលអយ្យការប៉ុណ្ណោះ មិនមានសិទ្ធិពិនិត្យលេីចំណាត់ការ របស់ចៅក្រមស៊េីបសួរបានទេ ដោយហេតុថា ការស៊េីបអង្កេត និងការស៊េីបសួរ ត្រូវតែជាការសម្ងាត់ ស្របតាមមាត្រា ៨៣ និងមាត្រា ១២១ នៃនៃក្រមនីតិវិធីព្រហ្មទណ្ឌ”៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×