Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុងចំណោម ២៣ រាជធានី -ខេត្ត រាជធានីភ្នំពេញ មានចំនួនអ្នកឆ្លងមេរោគ Delta ច្រើនជាងគេ

spot_img

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ឱ្យដឹងថា បានរកឃើញមេរោគបំប្លែងថ្មី Delta សរុប ចំនួន ១៧៥២នាក់ គិតចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ កើតឡើងនៅក្នុងរាជធានី -ខេត្តចំនួន ២៣ លើកលែងតែ ខេត្តកែប និងក្រចេះ ដោយរាជធានីភ្នំពេញ មានចំនួនអ្នកឆ្លងច្រើនជាងគេ។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានក្រើនរំលឹកម្ដងហើយម្ដងទៀត និងសូមឱ្យសាធារណជនប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេចខ្លួនឱ្យសោះ ដោយត្រូវចេះផ្លាស់ប្ដូរទម្លាប់ រស់នៅរបស់ខ្លួនឱ្យស្របតាមពាក្យស្លោកដែលថា «រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ-១៩ តាមបែបគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩» ដូចជា ពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាព បាញ់អាកុលសម្លាប់ប់មេរោគ គោរពវិធានការសុខាភិបាល។

ការធ្វើបែបនេះ សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេស ពពួកប្រភេទ Delta ឬក៏ ប្រភេទថ្មីផ្សេងទៀត ដែលអាចកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាយើង ជាយថាហេតុណាមួយ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×