Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆក់កាបូបស្ពាយមួយ មានលុយ៥០០$ ទូរស័ព្ទ១គ្រឿង ​និងសម្ភារមួយចំនួន​ រត់គេចខ្លួនបាត់ស្រមោល

ភ្នំពេញ ÷ ជនសង្ស័យមួយក្រុមជិះម៉ូតូជាច្រើនគ្រឿង បានជិះព័ទ្ធទៅលើម៉ូតូស្គុបពីមួយគ្រឿង ជិះគ្នា២នាក់ បន្ទាប់មកក៏លូកដៃកាច់សោរម៉ូតូជនរងគ្រោះពន្លត់ បានឆក់យកកាបូបស្ពាយមួយ មានលុយ៥០០$ រួមទាំងទូរស័ព្ទ និងសម្ភារនៅក្នុងកាបូបមួយចំនួន។

ហេតុការណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីបងប្រុសជនរងគ្រោះ​បានរៀបរាប់ឲ្យដឹងថា ដំបូងឡើយរូបគាត់ និងស្រ្តីម្នាក់ទៀត បានជិះម៉ូតូម៉ាកហុងដាស្គុបពី មួយគ្រឿង ពណ៌ស លាយផ្ការឈូក ពាក់ផ្លាកលេខ ភ្នំពេញ1CJ-9883 ជិះចេញពីផ្ទះនៅម្តុំវត្តស្លែង មកភ្នំពេញបន្ទាប់មក រូបគាត់បានជិះតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីលិចមកកើត ខណៈមកដល់ចំណុចកើតហេតុ ជាប់នឹងការ៉ាស់សាំង ជិតមន្ទីរពេទ្យមួយកន្លែងផ្លូវ២១៧ ស្រាប់តែលេចមុខជនសង្ស័យ ជិះម៉ូតូជាច្រើនគ្រឿង បានយកដៃទៅកាច់សោម៉ូតូជនរងគ្រោះពន្លត់ រួចបានឆក់កាបូបស្ពាយយកទៅបាត់ស្រមោល។ ចំណែកឯនៅក្នុងកាបូបនោះ ដែលជនរងគ្រោះ គាត់បានបញ្ជាក់ថា អស់កាបូប ១ លុយ៥០០$ ទូរស័ព្ទ១គ្រឿង និងអត្តសញ្ញាណប័ណ្ណ រួមទាំងសម្ភារមួយចំនួនទៀត នៅក្នុងកាបូបនោះ។

ក្រោយកើតហេតុខាងលើ ពួកគាត់បានជិះម៉ូតូមកឈប់ នៅក្រោមស្ពានអាកាសស្ទឹងមានជ័យ មួយសន្ទុះពួកគាត់ក៏ជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ដោយពួកគាត់ពុំទៅដាក់ពាក្យបណ្តឹងនោះទេ៕ រក្សាសិទ្ធិដោយ ៖សា មេត

×