ភ្នំពេញ ៖ ដោយសារតែមានក្តីអាណិត និងស្រឡាញ់ការព្យាយាម មិនចុះចាញ់ព្រហ្មលិខិត របស់អ៊ុប្រុសអ្នករត់ម៉ូតូដឹកអីវ៉ាន់លើអន ឡាញឲ្យក្រុមហ៊ុនមួយទើបធ្វើឲ្យប្រិយមិត្តជាច្រើនអាណិតហើយ រួមគ្នាបរិច្ចាគតាមទឹកចិត្ត។ ក្នុងនោះម្ចាស់ក្រុមហ៊ុន 24k និងសហការី ហើយនឹងអ្នកនាង ពេជ្រ ឆដា បានប្រមូលបានថវិកា និងសម្ភារៈ ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនយកទៅជូនលោកអ៊ុំទាន់តម្រូវការ។

កាយវិការ ដែលតារាសម្តែង រូបនេះ ពិសេសថៅកែស្រីចិត្តធម៌ ធ្វើមកលើលោកអ៊ុំរូបនេះ បានធ្វើឲ្យផ្ទុះការទាក់ទាញ ដល់អ្នកតាមដានលើកសរសើរ ចំពោះការចេះគិតគូទុក្ខលំបាកជនរួមជាតិ។ មិនត្រឹមតែមានបានរស់នៅ ក្នុងជីវភាពល្អទេ តែថៅកែចិត្តបានរូបនេះ ហាក់មិនរំលងដល់ជនទីទ័ល។ ការបង្ហាញសភាពល្អនេះដូចធ្វើបុណ្យទាន់ខែភ្លឺហើយ ខាងភាគីកំពុងទាល់រិតតែអររំភើប នៅពេលជួបអ្នកចិត្តបុណ្យជួយបែបនេះ។
យោងតាមការបង្ហោះរបស់អ្នកនាងពេជ្រ ឆដា ដែលបានសរសេរកាលពីថ្ងៃទី២៩ សីហា ឆ្នាំ២០២១ មុននេះថា «នៅល្ងាចម្សិលមិញនេះ លោកស្រីនាយកក្រុមហ៊ុន 24k និងប្អូនប្រុសព្រមទាំងនាងខ្ញុំបាននាំយកនូវគ្រឿងឧបភោគបរិ ភោគរបស់ក្រុមហ៊ុន 24k ព្រមទាំងថវិកាលោកស្រីផ្ទាល់ 100$ នឹងថវិកាយើងខ្ញុំជាសប្បុរសជនចំនួន 81$ បន្ថែមទៀត បានយកទៅជូនលោកពូ ដែលពិការជើងទាំងសងខាងដែលធ្វើការនៅ food phanda ដោយផ្ទាល់។

នាងខ្ញុំពិតជាមានភាពអាណិតអាសូរគាត់ ជាខ្លាំងជីវិតជនពិការជើងទាំងសងខាង ហើយគាត់នៅតែប្រឹងតស៊ូធ្វើការចិញ្ចឹម ជីវិតរួមទាំងចិញ្ចឹមក្មួយម្នាក់ នៅក្នុងបន្ទុកទៀត សូម្បីតែកន្លែងរស់នៅក៏គ្មាន សព្វថ្ងៃគាត់សុំគេស្នាក់នៅ ក្នុងឃ្លាំងហាងដែល គេដាក់អីវ៉ាន់រស់នៅយ៉ាងកម្សត់។
ដូចនេះបើសិនជាបងប្អូនសប្បុរសជន ចង់ជួយលោកពូអាចទំនាក់ទំនងគាត់ផ្ទាល់ ក៏បានឬតាមរយៈនាងខ្ញុំក៏បាន 1$ក្តី 2$ក្តីគឺជាសទ្ធារបស់បងប្អូន ហើយឈ្មោះបងប្អូនដែលចូលខ្ញុំ នឹងរាយនាមនៅក្នុងហ្វេសប៊ុកមិនឱ្យបាត់សូម្បី 1$ដុល្លារ៕ រក្សាសិទ្ធិដោយ៖សំណាងSN















