ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមSmile Girls បន្តជះភាពលេចធ្លោ បណ្តាវេទិកាតន្ត្រីធំៗ

ភ្នំពេញ ៖ ក្រុមតារាចម្រៀងស្រី៣នាក់​ ដែលត្រូវកំណត់ឈ្មោះថា ស្មាលហ្គើល បាននឹងបន្តចែកនូវទីផ្សារ សម្តែងមួយរយៈនេះ។ ចាប់តាំងពីពួកគេវាយលុកមកឃើញថា ឱកាសច្បាមយកការងារតាមឆាកតន្ត្រីនានា របស់បណ្តាទូរទស្សន៍ជាច្រើន។ ភាពទាក់ទាញនេះធ្វើឲ្យតារាទាំង៣ កំពុងនាំគ្នាបង្កើតយុទ្ធសាស្ត្រថ្មីៗដើម្បី កំដរការកម្សាន្ត។

ក្រោយពេលចាប់ឱកាស ឡើងឆាកហើយត្រូវ បានផលិតករមើលឃើញពីតម្លៃការងារ ទេពកោសល្យសមត្ថភាពមក ឃើញថាស្រីស្អាតទាំង៣នេះ មានការវិវត្តន៍ខ្លួនឡើងលឿន ដូចជាស្ទីលតុបតែងកាយ ការស្លៀកពាក់ជាដើម។ បើតាមការឲ្យដឹង កញ្ញាទាំង៣ដួងនេះ មិននឹកស្មានថា មានការរីកលូតទៅមុខនោះទេ។ ប៉ុន្តែនេះជាការសហការគ្នា ធ្វើយ៉ាងណា យល់ចិត្តក្នុងការងារ ទើបរលូនបានមកទល់ពេលនេះ។ ពួកគេនឹងស្រាវជ្រាវ រកបទចម្រៀងល្អៗទាំងញាក់ មនោសញ្ចេតនា អណ្តែតអណ្តូង ច្រៀងបំពេរអារម្មណ៍ប្រិយមិត្តមហាជន និងមិត្តអ្នកគាំទ្រ។

បើទោះជាពេលនេះ ក្រុមស្មាលហ្គើល មានការពេញនិយម តែងាកមកមើលអតីតកាល ក្រុមតារាស្រីទាំង៣នេះ មានប្រវត្តិតស៊ូឈ្មុលនឹងសិល្បៈមិនតិចដែរ។ ពួកគេឆ្លងកាត់ការប្រឡងចម្រៀង តាមបណ្តាកម្មវិធីមួយចំនួន យ៉ាងលំបាក។ មានបទពិសោធន៍ បែបនេះហើយទើបម្នាក់ៗ ដើរមកដល់ចំណុចនេះ មិនងាយបកក្រោយឬ បោះបង់ចោលងាយៗឡើយ៕ រក្សាសិទ្ធិដោយ៖សំណាងSN

ចូលមើលព័ត៌មានថ្មីៗបន្ថែម