Friday, November 1, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកតំណាងរាស្ត្រ ហ៊ុន ម៉ានី បញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ-១៩ គឺជាយន្តការដ៏ចម្បង របស់រាជរដ្ឋាភិបាល ដើម្បីស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច

ភ្នំពេញ ៖ ក្នុងពេលអញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ អ្នកតំណាងរាស្ត្រ ហ៊ុន ម៉ានី បានថ្លែងថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ជាយន្តការដ៏ចម្បងមួយ របស់រាជរដ្ឋាភិបាល បន្ថែមពីលើយន្តការ នៃការអនុវត្តវិធានសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដើម្បីឲ្យមានភាពស៊ាំ នៅក្នុងសហគមន៍ ឈានទៅបើកដំណើរការប្រទេស និងស្តារសេដ្ឋកិច្ចឡើងវិញ។

លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានលើកឡើងទៀតថា ជាមួយនឹងការបើកដំណើរការ ប្រទេសឡើងវិញ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំង សូមអញ្ជើញទៅចាក់វ៉ាក់សាំង ឲ្យបានគ្រប់ៗគ្នា ដើម្បីការពារអាយុជីវិតបងប្អូនពីការយាយីនៃជំងឺកូវីដ-១៩, ហើយសូមបងប្អូនរៀនរស់នៅ ជាមួយវិធានការគ្រប់យ៉ាង ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមបែបគន្លងថ្មី។ មិនថា ការចាក់វ៉ាក់សាំងស៊ីណូហ្វាម, ស៊ីណូវ៉ាក់, អាស្ត្រាហ្សេនេកា ឬទៅថ្ងៃមុខមានវ៉ាក់សាំងអ្វីផ្សេងទៀតនោះទេ តែវ៉ាក់សាំងទាំងនេះ គឺសុទ្ធតែជាការរកបាន ដោយការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារអាយុជីវិត ប្រជាពលរដ្ឋពីការរាតត្បាតមេរោគកូវីដ-១៩។

គួរបញ្ជាក់ថា មកដល់ពេលនេះ កម្ពុជារកបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានប្រមាណជា ២៥លានដូសហើយ, វ៉ាក់សាំងដែលកម្ពុជា រកបានមកចាក់ជូនប្រជាពលរដ្ឋ រួមមាន ៖ ស៊ីណូហ្វាម, ស៊ីណូវ៉ាក់, អាស្ត្រាហ្សេនេកា និងចនសុន&ចនសុន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×