Saturday, February 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ល្បិចថ្មី សូមប្រយ័ត្ន! ក្រុមចោរ​ពង្រាយ​គ្រាប់សណ្តែក ពីមុខផ្ទះ ដើម្បី​ចង់​ដឹង​ម្ចាស់​ផ្ទះ​នៅ​ឬ​អត់ ហើយ​នឹង​ធ្វើ​សកម្មភាព ប្រសិន​បើ​…

ស្រ្តីម្នាក់មកពីតំបន់​Tyneside ប្រទេសអង់គ្លេស បានចែករំលែករឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅលើបណ្តាញសង្គម ទាក់ទងករណីក្រុមចោរបានប្រើល្បិចដ៏ចម្លែក និងសាមញ្ញាមួយ ដែលជឿថាមនុស្សស្ទើរគ្រប់គ្នាមិនអាចចាប់អារម្មណ៍ដល់។

អ្នកស្រី Maria Celino-Straker បានឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុមួយ គាត់បានភ្ញាក់ពីដំណេក បើកទ្វារផ្ទះ ក៏ស្រាប់តែប្រទះឃើញគ្រាប់សណ្តែកក្រហមត្រូវបានរាយប៉ាយពីមុខកាំជណ្តើរ ដែលធ្វើឲ្យគាត់ពិតជាមានការងឿងឆ្ងល់ខ្លាំងមែនទែន។

ដំបូងឡើយ អ្នកស្រី Maria បានគិតថា ប្រហែលជាមាននរណាម្នាក់ចង់លេងសើចជាមួយគាត់ហើយមើលទៅ។ ប៉ុន្តែ ក្រោយពីបានយករឿងរ៉ាវនេះទៅប្រាប់សាច់ញាតិរបស់គាត់ម្នាក់ ដែលជាអតីតប៉ូលិស ទើបដឹងថា វាមិនមែនដូចអ្វីដែលគាត់បានគិតទេ តែតាមពិតនោះ គឺជាល្បិចរបស់ក្រុមចោរប៉ុណ្ណោះ។

ក្នុងនោះ សាច់ញាតិរបស់គាត់ បានប្រាប់ឲ្យដឹងបន្ថែមថា ប្រសិនបើរយៈពេល ២ ទៅ ៣ ថ្ងៃ​ កន្លងផុត គ្រាប់សណ្តែកមិនត្រូវបានបោសសម្អាតទេ នោះមានន័យថា មិនមាននរណាម្នាក់នៅក្នុងផ្ទះឡើយ​ដូច្នេះ ក្រុមចោរនឹងធ្វើសកម្មភាពគាស់ចូលលួចតែម្តង។

ក្រោយពីបានឮសាច់ញាតិបានពន្យល់ប្រាប់បែបនេះ អ្នកស្រី Maria ក៏បានបង្កើនការប្រុងប្រយ័ត្ន និងក៏បានយករឿងនេះទៅប្រាប់ដល់អ្នកជិតខាង​ដោយសរសេរបង្ហោះថា នេះជាសារដាស់តឿនដល់អ្នកគ្រប់គ្នាបានដឹង និងសូមបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះល្បិចមួយនេះ ព្រោះថាវាជារឿងមួយដែលយើងស្ទើរគ្រប់គ្នាមិននឹកស្មានដល់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×