វីដេអូឃ្លីបថ្មីមួយ បានកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈបង្ហាញឲ្យឃើញពលរដ្ឋវៀតណាម ដែលឆ្លងជំងឺកូវីដ-១៩ បានត្រូវប្រឈមមុខនិងប៉ូលីស ដេញវាយឡើងផ្អើលពេញផ្លូវតែម្តង ខណៈអ្នកជំងឺមួយចំនួន ដែលក្នុងនោះភាគច្រើនជាបុរស បានសម្រុកចាកចេញមណ្ឌលធ្វើចត្តាឡីស័ក។
យ៉ាងណាមិញ វីដេអូនៃហេតុការណ៍នេះផងដែរ ប្រភពពុំបានបញ្ជាក់ពីកន្លែងកើតហេតុ និងមូលហេតុ ដែលនាំឲ្យអ្នកជំងឺកូវីដទាំងនោះ នាំគ្នារត់ចាកចេញពីមណ្ឌលនោះទេ ខណៈបុរសមួយចំនួនទៀតនៅខាងក្នុងមណ្ឌល ក៏បានលើកគ្នាប្រឆាំង ដោយប្រដាប់ជាមួយដំបងទៀតផង។
តែទោះយ៉ាងណា ប៉ូលីសវៀតណាម បានគ្រប់គ្រងស្ថានការណ៍ដ៏ចលាចលនេះ និងចាប់ខ្លួនបុរសប៉ុន្មាននាក់ ដែលជាមេប៉ះបោរ យកទៅឃុំខ្លួនផងដែរ។
ជាមួយគ្នានេះផងដែរ អ្នកប្រើប្រាស់បណ្តាញសង្គម ក៏បានលើកឡើងបែបនេះថា តើជាការល្អមែនទេ ហេតុអ្វីបានជាពួកអ្នកភ្លីភ្លើម្ល៉េះ ជំងឺកូវីដ១៩ កំពុងឆ្លងពេញក្នុងសហគមន៍ និងបណ្តាលឲ្យមានអ្នកស្លាប់ ហេតុអីបានជាអ្នកមិនចេះគិតសោះអុីចឹង!?៕ រក្សាសិទ្ធិដោយ៖ លឹម ហុង













