Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ូតូ​ប៉ះជាមួយ​ម៉ូតូ​ស្លាប់​២​នាក់ នៅ​ស្រុក​គិរីវង់​

spot_img

តាកែវ​៖ មាន​មនុស្ស​២​នាក់ បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បះ​និង​ម៉ូតូ​យ៉ាង​ពេញទំហឹង ក្នុងទិសដៅ​ច្រាស​គ្នា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​បានកើត​ឡើង​កាល​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៧,៤៨​នាទី ចន្លោះ​គីឡូម៉ែត្រ​លេខ​០៤-០៥ នៅ​ចំណុច​ភូមិ​ជ្រោយ ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ ។

​លោក យុគ សារ៉ាត់ អធិការ​ស្រុក​គិរីវង់​បានអោយដឹងថា ១.​អ្នកបើក​ម៉ូតូ​ឈ្មោះ ដា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ទីលំនៅ​ខេត្ត​ព្រះសីហនុ មិនបាន​ពាក់​ម៉ូក​សុវត្ថិភាព ត្រូវ​ទទួលរង​របួស​ឆ្ង​ន់ បាន​ស្លាប់​នៅ​កន្លែងកើតហេតុ​កើត ម៉ូតូ​ម៉ាក​CBR 150 CC​គ្មាន​ស្លាក​លេខ ។ ២.​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ពេញ ដាវី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទីលំនៅ​ភូមិ​ត្រពាំង​ស្រង់ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ មុខរបរ​សិស្ស មិនបាន​ពាក់​ម៉ូក​សុវត្ថិភាព​ត្រូវ​ទទួលរង​របួសធ្ងន់ បាន​ស្លាប់​នៅ​និង​កន្លែងកើតហេតុ ម៉ូតូ​ម៉ាក Wave C100 គ្មាន​ស្លាក​លេខ ។

​អ្នកឃើញ​ហេតុការណ៍​បាន​និយាយប្រាប់​ប៉ូលីស​ថា មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​មួយគ្រឿង បើកបរ​យ៉ាង​លឿន​ពី​ទិស​ខាង​លិចទៅ​ទិសខាងកើត លុះ​មកដល់​ចំណុចកើតហេតុ​ក៍​ឃើញ​ម៉ូតូ​មួយគ្រឿង​ទៀត​បើកបរ​ច្រាសទិស​គ្នា ទំនងជា​គេច​មិនទាន់​ក៍​បុក​គ្នា​ពេញទំហឹង​បណ្ដាលអោយមាន​មនុស្ស​ស្លាប់​តែម្ដង ។ បច្ចុប្បន្ន​សាកសព ទាំងពីរ​បានប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ រីឯ​វត្ថុតាង​ម៉ូតូ​ទាំងពីរ​គ្រឿង​ត្រូវបាន​ដកហូត​រក្សាទុក​នៅ​កន្លែង​អធិការដ្ឋាន​នគរបាល​ស្រុក នឹង​កំពង​ស្រាវជ្រាវ​បំពេញ​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់ ៕ តាកែវ​

spot_img
×