ទីភ្នាក់ងារសារព័ត៌មាន Yonhap បានដកស្រង់ប្រភព័ត៌មាននៅនឹងកន្លែងឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងភរិយា Ri Sol-ju បានចូលរួមទស្សនាកម្មវិធីសម្តែងរបស់ក្រុមសិល្បៈ ដែលមានសមាជិក ១៦០នាក់ របស់កូរ៉េខាងត្បូង នៅមហោស្រពធំមួយភាគខាងកើតក្រុងព្យុងយ៉ាង កាលពីថ្ងៃទី ០១ ខែមេសា ម្សិលមិញនេះ។
មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន (ឆ្វេងនិងរដ្ឋមន្ត្រីក្រសួងវប្បធម៌កូរ៉េខាងត្បូង ទះដៃពេលទស្សនាកម្មវិធីសម្តែង។
ក្នុងក្រុមសិល្បៈមានតារាល្បីៗ ១១រូប របស់កូរ៉េខាងជើង ដូចជា ៖ Cho Yong-pil, Lee Sun-hee, Choi Jin-hee និងក្រុមតន្ត្រី Red Velvet ព្រមទាំងតារាចម្រៀង Seohyun នៃក្រុមតន្ត្រី Girls’ Generation ។
លោកគីម ជុងអ៊ុន រួមនឹងមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង អង្គុយលើវេទិកា VIP ទស្សនាការសម្តែងសិល្បៈកូរ៉េខាងត្បូង
នេះជាកម្មវិធីសិល្បៈដំបូងរបស់បណ្តាសិល្បៈករកូរ៉េខាងត្បូង សម្តែងនៅកូរ៉េខាងជើង ក្នុងអំឡុង ១០ឆ្នាំកន្លងមក ។ គេសង្ឃឹមថា បណ្តាកម្មវិធីសិល្បៈទាំងនេះ នឹងនាំមកនូវបរិយាកាសស្រុះស្រួល មុនពេលការប្រព្រឹត្តទៅនៃជំនួនកំពូលរវាងមេដឹកនាំទាំងពីរនៅថ្ងៃ ២៧ មេសា ខាងមុខ។
ក្រុមសិល្បៈករកូរ៉េខាងជើងនៅលើឆាក
លោកគីម ជុងអ៊ុន គឺជាមេដឹកនាំដំបូងរបស់កូរ៉េខាងជើងដែលចូលរួមទស្សនាកម្មវិធីសម្តែងរបស់សិល្បៈករកូរ៉េខាងត្បូង។ ក្រៅពីលោកគីម ជុងអ៊ុន គេឃើញមានមន្ត្រីជាន់ខ្ពស់ជាច្រើនដ៏ទៃទៀតរបស់កូរ៉េខាងជើង ។ រដ្ឋមន្ត្រីក្រសួងវប្បធម៌កូរ៉េខាងត្បូង Do Jong-hwan ឲ្យដឹងថា ក្នុងពេលសម្តែងលោកគីម ជុងអ៊ុន ក៏បានសាកសួរអំពីខ្លឹមសារនៃបណ្តាបទចម្រៀង ដែលសិល្បៈករកូរ៉េខាងត្បូងនឹងសម្តែង។ ខុសពីមេដឹកនាំមុនៗ លោកគីម ជុងអ៊ុន ពុំត្រឹមចូលរួមទស្សនាកម្មវិធីសម្តែងប៉ុណ្ណោះទេ ថែមទាំងលើកឡើងថា ៖ ប្រទេសទាំងពីរចាំបាច់គួររៀបចំឲ្យមានកម្មវិធីផ្លាស់ប្តូរវប្បធម៌ជាប្រចាំថែមទៀត។
ក្រុមតន្ត្រី Red Velvet ទៅសម្តែងនៅកូរ៉េខាងជើង
សប្តាហ៍មុននេះ កូរ៉េទាំងពីរបានឯកភាពគ្នាថា ក្រុមសិល្បៈកូរ៉េខាងត្បូងនឹងមានដំណើរទស្សនកិច្ចសម្តែងរយៈពេល ៤ថ្ងៃនៅក្រុងព្យុងយ៉ាង ៕ សូយន