Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល! អុំប្រុស​ម្នាក់​ថា​ថត​ជាប់​នាគ នៅភ្នំត្បែង ខណៈ​មនុស្ស​ជា​ច្រើន​ថា​ចាស់​កុហកក្មេង ចង់​ល្បី​អត់​ទំនង តើ​ជា​អ្វី​ឲ្យ​ប្រាកដ?

វីដេអូថ្មីមួយ បានកំពុងទទួលការចាប់អារម្មណ៍ និងធ្វើឲ្យផ្ទុះការវែកញែកការពិត​ឡើងផ្អើលពេញហ្វេសប៊ុកតែម្តង​ ខណៈដែលអុំប្រុសម្នាក់ បានថតជាប់ទិដ្ឋភាពស្រមោលសៗយ៉ាងវែង មើលទៅដូចជាពស់ដ៏ធំ ហើយគាត់គិតថា ច្បាស់ណាស់ជានាគតែម្តង ដែលកំពុងចលនាឆ្លងកាត់ជ្រលងភ្នំត្បែង យ៉ាងលឿន។

តែទោះយ៉ាងណា មនុស្សភាគច្រើនបានលើកឡើងថា នេះមិនមែនជានាគ នោះទេ តែតាមពិតគឺជាសត្វកុក ដែលកំពុងហើរជាហ្វូងបន្តកន្ទុយគ្នា ដែលធ្វើឲ្យយើងមើលឃើញដូចជាសត្វពស់អុីចឹង។

ក្នុងនោះ មនុស្សជាច្រើន ក៏បានធ្វើការព្រលះឲ្យអុំប្រុសរូបនោះកប់ៗថា «កុកហើរជាហ្វូងសោះថានាគ កុំចង់បោកក្មេង ព្រោះចង់បានល្បី បេីមិនច្បាស់កុំនិយាយ ភ្នែកតាឯងមេីលច្បាស់អត់ថានាគ ហ្វូងកុកហេីរណាតា»។ តែអ្នកខ្លះទៀតថា កុំទាន់បន្ទោសគាត់ ព្រោះថតមើលឃើញមិនច្បាស់ ហើយក៏មិនដឹងថាជាអ្វីឲ្យប្រាកដដែរ, ខ្ញុំជឿមានមែន ប្រទេសយើងអ្នកមានបុណ្យមកថែរក្សា…។ ចុះប្រិយមិត្តវិញយល់ឃើញយ៉ាងណាដែរ?៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×