ក្រុងព្រះសីហនុ ៖ ព័ត៌មានបឋម នៅវេលាម៉ោងប្រហែល១០និង១០នាទី ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ នៅចំនុចឆ្នេរអូឈើទាល (ព្រំដែនទឹកចាស់) មានករណីស្រ្តីជនជាតិចិន ១នាក់ លង់ទឹកស្លាប់។
យោងតាមសេចក្តីរាយការណ៍ ពីសមត្ថកិច្ចបានបញ្ជាក់ថា នៅមុនពេលហេតុការណ៍ កម្លាំងល្បាតចល័តអនុវត្តច្បាប់ បានល្បាតមកដល់ចំណុចខាងលើ បានឃើញស្រ្តីជនជាតិចិន២នាក់ បានជិះPass app មកឈប់ និងចុះពីលើពីលើPass app នៅចំណុចមុខព្រំដែនទឹកចាស់ ដោយមិនពាក់ម៉ាស់ កម្លាំងយើងណែនាំអប់រំ និងចែកម៉ាស់ឲ្យពាក់ រួចក៏ឃើញស្រ្តីទាំង២ ដើរចូលសំដៅទៅម៉ាត់ឆ្នេរ ។
ប្រហែលជា២០នាទី ក៏មានការឆោឡោមានស្រ្តីលង់ទឹក កម្លាំងល្បាតចល័ត និងនគរបាលទេសចរណ៍ ក៏បានទៅដល់ទីតាំងកើតហេតុភ្លាមៗ នឹងរកគេឲ្យជួយសង្គ្រោះ មកលើគោក តែស្រ្តីនោះបាន ដាច់ដង្ហើមទៅហើយ ទោះយើងខំជួយសង្គ្រោះក៏មិនទាន់ពេល។
ក្រោយកើតហេតុកម្លាំងយើងបានឃាត់ស្រ្តី ម្នាក់ដែលរួមដំណើរជាមួយគ្នា ដើម្បីធ្វើការសាកសួរបន្តនីតិវិធី។
តាមការសន្ឋិដ្ឋាន ជំហានដំបូងរបស់សមត្ថកិច្ច អាចជាករណីអត្តឃាត ៕ រក្សាសិទ្ធិដោយ៖CEN