Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អស់ពាក្យនឹងថ្លែង! ចៅអធិការសង្ឃថៃ និងកូនសិស្ស៥អង្គ នាំគ្នាជប់លៀងព័ទ្ធវង់ផឹកស្រា នៅពីមុខព្រះ យ៉ាងសប្បាយអឺងកង!

ប៉ូលីសនៅប៉ុស្តិ៍ ភូពីង រ៉ាឆានីវ៉េត បានចុះទៅត្រួតពិនិត្យនៅវត្ត ប៉ានសៅ ស្ថិតក្នុងស្រុកមឿង ខេត្តឈាងម៉ៃ បន្ទាប់ពីទទួលពាក្យបណ្តឹងថា មានព្រះសង្ឃមួយក្រុមកំពុងធ្វើពិធីជប់លៀង ផឹកស្រាបៀរនៅពីមុខព្រះ យ៉ាងសប្បាយ។

តាមរយៈរូបភាពបានបង្ហាញឲ្យឃើញលោកសង្ឃចំនួន ៦ អង្គ និងបុរសជាឧបាសកម្នាក់ បានកំពុងអង្គុយព័ទ្ធជល់កែវគ្នា នៅក្នុងបន្ទប់យ៉ាងសប្បាយ ។ យ៉ាងណាមិញ នៅក្នុងបន្ទប់ផឹកស៊ីនោះ ប៉ូលីសពិតជាមានការភ្ញាក់ផ្អើលខ្លាំងតែម្តង ខណៈរកឃើញស្រាបៀរ និងភេសជ្ជៈមានជាតិអាល់កុលជាង ១០ កំប៉ុង។

នៅចំពោះមុខសមត្ថកិច្ច លោកសង្ឃទាំងនោះបានសារភាពថា ពួកខ្លួនពិតជាបានផឹកស្រាបៀរពិតប្រាកដមែន។ ហើយដើម្បីឲ្យកាន់តែច្បាស់ ប៉ូលីសក៏បានធ្វើតេស្តឲ្យផ្តុំ រកឃើញថាមានជាតិអាកុលពិតប្រាកដមែន។

បន្ទាប់មក ប៉ូលីសក៏បាននាំចៅអធិការវត្ត១អង្គ និងកូនសិស្សចំនួន ៥ អង្គ និងព្រមទាំងបុរសម្នាក់ដែលជាប់ពាក់ព័ន្ធ ទៅកាន់ប៉ុស្តិ៍ប៉ូលីស ដើម្បីធ្វើការសាកសួរបន្ថែម។ ហើយខណៈពេលនោះផងដែរ សង្ឃទាំងនោះមិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានចូលធ្វើការសម្ភាសន៍ឡើយ និងបានទូរស័ព្ទស្វះស្វែងរកជំនួយអន្តរាគមន៍ទៀតផង។

ទោះយ៉ាងណា ប៉ូលីសបានធ្វើចោទប្រកាន់ពួកគេពីបទប្រព្រឹត្តខុសវិន័យយ ដោយក្នុងនោះរួមទាំងល្មើសច្បាប់ហាមជួបជុំផឹកស៊ី ដើម្បីទប់ស្កាត់ការរីករាលជំងឺកូវីដ១៩ ផងដែរ។ បច្ចុប្បន្ន ពួកគេកំពុងស្ថិតក្រោមការស៊ើបអង្កេត។

គួរបញ្ជាក់ឲ្យដឹងផងដែរថា ព្រះចៅអធិការវត្តនេះ គឺជាបុគ្គលសង្ឃដ៏ល្បីល្បាញ ដោយសារការប្រោះទឹកបរិសុទ្ធចូលក្នុងព្រះសារីរិកធាតុ ជាមួយសិស្សជាច្រើន។ លើសពីនេះ ចៅអធិការរូបនេះ ក៏ត្រូវបានដឹងថា គឺជាសង្ឃមួយអង្គ ដែលក៏បានបើកហាងកាហ្វេ នៅក្នុងវត្ត ដែលល្បីពេញក្នុងខេត្តឈៀងម៉ៃ តែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×