Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់! ខឹងភ្ញៀវអត់មកចូល​រួម​មង្គលការ គូស្វាមី​ភរិយា​១គូ ផ្ញើវិកយ​បត្រតាម «ទារលុយ»​​ ក្នុង​ម្នាក់ ២៤០ ដុល្លារ និងទុកពេលឲ្យត្រឹម…

គូស្វាមីភរិយាថ្មីថ្មោងមួយគូ មកពីទីក្រុងឈីកាហ្គោ សហរដ្ឋអាមេរិក បានកំពុងធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង នៅពេលបានដឹងថា ពួកគេបានប្រកាសជាសាធារណៈ នូវវិក័យប័ត្រដាក់ទណ្ឌកម្មចំពោះភ្ញៀវ ដែលមិនបានចូលរួមពិធីមង្គលការរបស់ពួកគេ ដោយមិនបានជូនដំណឹងសូម្បីប្រាប់តែមួយម៉ាត់ក៏អស់ចិត្តដែរ។

គូស្វាមីខាងលើដែលមានឈ្មោះ Doug Simmons និង Dedra McGee បានរៀបចំពិធីមង្គលការរបស់ពួកគេ នៅរមណីយដ្ឋានប្រណីតមួយ នៅហ្សាម៉ាអ៊ីក ហើយបានអញ្ជើញភ្ញៀវយ៉ាងច្រើន។ ហើយក្នុងឱកាសនោះ ឃើញថាមានភ្ញៀវជាច្រើនបានមកចូលរួមពិធីមង្គលការរបស់ពួកគេ ប៉ុន្តែ ដោយឡែក មានភ្ញៀវមួយចំនួនទៀត ដែលមិនមានវត្តមាន ហើយក៏មិនបានជូនដំណឹងដល់ពួកគេនោះទេ។ ដូច្នេះ Doug Simmons និង Dedra McGee បានសម្រេចចិត្តផ្ញើ “បង្កាន់ដៃពិន័យ” ចំនួន ២៤០ ដុល្លារ ដល់ភ្ញៀវម្នាក់ៗដែលមិនបានមកចូលរួម។

កូនកំលោះ Doug Simmons បានបង្ហោះរូបថត “ វិក័យប័ត្រ” នៅលើហ្វេសប៊ុក ដោយដាក់ចំណងជើងថា “កុំអាក់អន់ចិត្តនៅពេលខ្ញុំផ្ញើវិក័យប័ត្រនេះទៅអ្នក។ ខ្ញុំនឹងផ្ញើវាតាមអ៊ីមែល និងសំបុត្របញ្ជាក់ ហើយកុំនិយាយថាអ្នកមិនបានដឹង ឬមិនបានទទួលអ៊ីមែលរបស់ខ្ញុំទៀតណ៎ា!”។

យ៉ាងណាមិញ នៅលើវិក្កយបត្រដែលកូនក្រមុំ និងកូនកំលោះ “ ប្រមូលបំណុល” ពីភ្ញៀវ ក៏បានសរសេររៀបរាប់ថា៖ វិក្កយបត្រនេះត្រូវបានផ្ញើទៅអ្នក ព្រោះអ្នកបានបញ្ជាក់ថា នឹងចូលរួមពិធីមង្គលការរបស់ពួកយើង។ ចំនួនខាងលើគឺជាថ្លៃដើមកៅអីរបស់អ្នក ព្រោះអ្នកមិនបានទូរស័ព្ទមក ឬប្រាប់យើងថា អ្នកនឹងមិនមានវត្តមានទេ! ចំនួននេះគឺជាអ្វីដែលអ្នកជំពាក់យើង​ព្រោះយើងត្រូវបង់ប្រាក់ជាមុន​សម្រាប់កៅអីរបស់អ្នក។ អ្នកអាចបង់ប្រាក់ឱ្យយើង តាមរយៈ Zelle ឬ PayPal ។ សូមទាក់ទងមកយើងខ្ញុំ​ហើយប្រាប់យើងឱ្យដឹងថា វិធីបង់ប្រាក់មួយណាដែលសាកសមនឹងអ្នក សូមអរគុណ។ ភ្ញៀវត្រូវបានទុកពេលឲ្យមួយខែ គឺសម្រាប់អ្នកទើបរៀបការថ្មីថ្មោង ដែលត្រូវសងប្រាក់វិញ។

លោក Doug Simmons បានប្រាប់កាសែត New York Post ថា គាត់និងភរិយារបស់គាត់ គឺពិតជាឈឺចាប់ខ្លាំងណាស់​ដែលភ្ញៀវមិនមានវត្តមាននៅក្នុងពិធីមង្គលការរបស់ពួកគេ ហើយនេះគឺជាមូលហេតុដែលពួកគេត្រូវធ្វើបែបនេះ។

លោក Doug បានបន្ថែមថា “ប្រសិនបើអ្នកប្រាប់ខ្ញុំថាអ្នកមិនអាចមកបានទេ ខ្ញុំនឹងយល់ ហើយអាណិតអ្នក ប៉ុន្តែអ្នកមិនបាននិយាយអ្វីសោះ ដូច្នេះខ្ញុំត្រូវចំណាយសម្រាប់អ្នក និងមនុស្សម្នាក់ផ្សេងទៀត ដែលមកជាមួយអ្នក”។

បន្ទាប់ពីរូបថតវិក័យប័ត្រ “ទារប្រាក់ពីភ្ញៀវ” របស់ប្តីប្រពន្ធជនជាតិអាមេរិកខាងលើ បានសាយភាយពេញបណ្តាញអ៊ិនធឺណេត ឃើញបានធ្វើឲ្យមនុស្សជាច្រើន ពិតមានការភ្ញាក់ផ្អើលជាខ្លាំងតែម្តង ចំពោះសកម្មភាពដ៏ចម្លែកទើបតែបានជួបប្រទះមួយនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×