Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់ណាស់! ទឹក​កួច​អ៊ុំប្រុស​ម្នាក់​ជា​មួយ​ម៉ូតូ មាន​ទាំង​អ្នក​ថត ទាំង​អ្នក​ជួយ តែ​លទ្ធផល​បាន​ត្រឹមខ្លោចចិត្ត

spot_img

នេះជាខណៈដ៏រន្ធត់ខ្លាំងណាស់ ខណៈដែលបុរសវ័យចំណាស់ម្នាក់ បានត្រូវទឹកហូរកួចនាំយកទៅទាំងម៉ូតូ ហើយបើទោះជាបងប្អូនប្រជាពលរដ្ឋម្នាក់ៗខំព្យាយាមជួយសង្គ្រោះគាត់យ៉ាងណាក៏ដោយ ក៏មិនអាចជួយជីវិតគាត់បានទេ ដោយសារតែកម្លាំងទឹកហូរបុកចុះពីខាងលើដ៏ខ្លាំងក្លាពេក។

ហេតុការណ៍ដ៏ស្ទើរស្លុតបេះដូងនេះ ត្រូវបានដឹងថា បានកើតឡើងកាលពីវេលាម៉ោង ១០ និង​៣០​នាទី​ព្រឹកថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២១ ស្ថិតនៅ​ទំនប់បង្ហៀរ ក្នុងភូមិទំនប់ ឃុំត្រពាំងតា​វ ស្រុក​អន្លង់វែង។

បើតាមប្រភពបានឲ្យដឹងថា បុរសចំណាស់រងគ្រោះ​ខាងលើមានឈ្មោះ ហួ​ន ពែ​ក អាយុ ​៧៣ ​ឆ្នាំ រស់នៅ​ភូមិថ្មី ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានជិះម៉ូតូឆ្លងតាមទំនប់បង្ហៀរ ដែលមានទឹកហូរដ៏ខ្លាំងក្លា ជាហេតុធ្វើឲ្យគាត់ដួលម៉ូតូ​ធ្លាក់ចុះ​ទៅ​ក្រោមទំនប់ទាំងម៉ូតូ និងមនុស្សតែម្តង។​

តាមរយៈវីដេអូ បានបង្ហាញឲ្យឃើញដ៏រន្ធត់ថា គាត់បានខំប្រឹងហែលជំនះខ្សែទឹកអស់មួយសន្ទុះធំ ខណៈបងប្អូនប្រជាពលរដ្ឋនៅខាងលើ បានបោះខ្សែដើម្បីឲ្យគាត់តោង ប៉ុន្តែ មើលទៅគាត់ហាក់មិនអាចចាប់ខ្សែបាននោះទេ ហើយដោយសារតែអស់កម្លាំងខ្លាំង គាត់ក៏ត្រូវទឹកហូរកួចនាំយកទៅបាត់ស្រមោលតែម្តង។

ជាមួយហេតុការណ៍ដ៏មិនអស់ចិត្តនេះផងដែរ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Hun Piesth បានបង្ហោះសារទាំងក្តីសោកសៅថា៖ «ឲ្យខ្ញុំសុំទោលពុកម៉ែពូមីបងប្អូនទាំងអស់គ្នាផង ដែលមិនបានតបខមិនអ្នកទាំងអស់គ្នា ព្រោះខ្ញុំរវល់បំពេញតួនាទីជាកូនរបស់គាត់ វីដេអូហ្នឹងខ្ញុំបានពីគេទេ ហើយក៏សូមអរគុណអ្នកទាំងអស់គ្នា ដែលចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់ខ្ញុំបាទ ពេលនេះពុកឃ្លាតឆ្ងាយពីកូនៗរហូតហើយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×