Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគហ៊ុន DBD Engineering Plc នឹងចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ជាផ្លូវការនៅដើមសប្តាហ៍ក្រោយនេះ

spot_img

ភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់ការធ្វើបរិវិសកម្ម (Subscription) នៅចុងខែសីហា ក្រុមហ៊ុន DBD Engineering Plc នឹងចុះបញ្ចីជាផ្លូវការនៅផ្សារមូលបត្រកម្ពុជានៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២១ នេះទៅ ដូច្នេះវិនិយោគិន អាចទិញលក់មូលបត្រកម្មសិទ្ធិរបស់ DBD ជាផ្លូវការបានហើយ។

ក្រុមហ៊ុន DBD Engineering Plc. បានបញ្ចប់ការធ្វើបរិវិសកម្ម (Share Subscription) យ៉ាងជោគជ័យ ដោយមានការវិនិយោគទៅលើមូលបត្រកម្មសិទ្ធរបស់ក្រុមហ៊ុនលើសពីទំហំបោះផ្សាយ។នេះដោយសារ តែមានការគាំទ្រពីវិនិយោគិន ក៏ដូចជាសាធារណៈជន ដែលមានទំនុកចិត្តលើក្រុមហ៊ុន ទើបធ្វើឲ្យការលក់ភាគហ៊ុនរបស់ DBD បានយ៉ាងរលូន និងច្រើនលើសពីការរំពឹងទុក។

យោងតាមការប្រជុំក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន DBDពិតជាមានសេចក្តីរីករាយយ៉ាងខ្លាំង ដោយមានការគាំទ្រពីសំណាក់វិនិយោគិន ក៏ដូចសាធារណៈជន។ លោក នាង វិធី (Victor Vithy Neang), ដែលជា CEO របស់ក្រុមហ៊ុន បានថ្លែងថា៖ “ដោយមានការគាំទ្រច្រើនយ៉ាងនេះ ជារឿងល្អណាស់ តែយើងក្នុងនាមជាក្រុមប្រឹក្សាភិបាល ក៏ដូចជាក្បាលម៉ាស៊ីនដឹកនាំក្រុមហ៊ុន ត្រូវតែខិតខំអោយខ្លាំងជាងមុន ដើម្បីធ្វើឲ្យវិនិយោគិនដែលមានទំនុកចិត្ត លើយើងទាំងអស់គ្នាទទួលបានផលចំនេញខ្ពស់ និងមិនខកបំណងទៅលើការវិនិយោគជាមួយក្រុមហ៊ុនយើង។ ទាំងនេះជាទំនុកចិត្ត និងការទទួលខុសត្រូវរបស់យើង ដើម្បីអនាគតរបស់ក្រុមហ៊ុនរបស់យើងទាំងអស់គ្នា!”។

នាមករណ៍ក្រុមហ៊ុន ជាភាសាខ្មែរ ថា ក្រុមហ៊ុន ឌីប៊ីឌី អ៊ិនជីនារីង ម.ក និង ជាភាសាអង់គ្លេស DBD Engineering Plc. (DBDE) ។ ចំនួនភាគហ៊ុនរបស់ ឌីប៊ីឌី មានចំនួន ៦.៤៦១.៥៣៨ និងចំនួនភាគហ៊ុនបោះផ្សាយមានចំនួន ៦.៤៦១.៥៣៨ ដោយ ថ្លៃបោះផ្សាយថ្លៃ ២.៣៨០រៀលក្នុងមួយហ៊ុន។

ភាគហ៊ុនិកសំខាន់ៗ រួមមាន លោក នាង វិធី (៤៥,៥០ភាគរយ) លោកស្រី លឹម មុយលី (១៩,៥០ភាគរយ) ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ត្រាស់ធី ឯ.ក (១៨,៤១៧ភាគរយ)។ ក្នុងនោះសេវាកម្មចម្បងៗរបស់ក្រុមហ៊ុន មានដូចជា សេវាតំឡើងប្រព័ន្ធ អគ្គិសនី មេកានិច និងប្រព័ន្ធទឹក។ ក្រុមហ៊ុនធានាទិញមូលបត្រ គឺក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យូរឹធី។

គួរបញ្ជាក់ថា ក្រុមហ៊ុនឈ្មួញជើងសារ អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យូរឹធី បានលក់ភាគហ៊ុនទាំងអស់ចំនួន ៦.៤៦១.៥៣៨ ក្នុងតម្លៃ ២.៨៣០ រៀលដោយប្រមូលបានប្រហែល ៤ លានដុល្លារ។ មានភាគហ៊ុនជាង ៣,៤ លានហ៊ុនត្រូវបានលក់ទៅឱ្យវិនិយោគិនយុទ្ធសាស្ត្រ។ ប្រសិនបើគេដកវិនិយោគជាយុទ្ធសាស្ត្រចេញ មានអ្នកទិញជាឯកត្តបុគ្គលសរុបចំនួន ៩៤៩ នាក់ដែលស្មើនឹង ៣.២២៦ ភាគហ៊ុនដែលមានតម្លៃ ៩,១២ ពាន់លានរៀល (២.២៨២ ដុល្លារ) ជាមធ្យមសម្រាប់វិនិយោគិនម្នាក់។

វិនិយោគិនឬក្រុមហ៊ុនឯកត្តបុគ្គលដែលជាអ្នកវិនិយោគ មានបំណងទទួលបានគុណសម្បត្តិជាយុទ្ធសាស្រ្ត ជាជាងផលចំណេញហិរញ្ញវត្ថុ ត្រូវបានគេហៅថាអ្នកវិនិយោគយុទ្ធសាស្ត្រ។ ភាគហ៊ុននេះគឺជាក្រុមហ៊ុនដំបូងគេដែលបានចុះបញ្ជីនៅលើទីផ្សារកំណើន ដែលបង្កើតឡើងសម្រាប់សហគ្រាសធុនតូចនិងមធ្យម ក្នុងការបង្កើនដើមទុនចាប់តាំងពីការបើកដំណើរការនៅឆ្នាំ ២០១៥។ វិនិយោគិនទាំងអស់ត្រូវបានធានានូវភាគលាភអប្បបរមា ៥.៥% ក្នុងរយៈពេលបីឆ្នាំដំបូង។

ក្រុមហ៊ុនបាននិយាយថាខ្លួនមានបំណងប្រើប្រាស់ទឹកប្រាក់ ៣០ ភាគរយនៃប្រាក់ IPO ដើម្បីផ្តល់មូលនិធិដល់អាជីវកម្មសំណង់របស់ខ្លួនបែងចែក ២០ ភាគរយសម្រាប់ដើមទុនធ្វើការបន្ថែម ១០ ភាគរយសម្រាប់ការទិញនិងធ្វើទំនើបកម្មឧបករណ៍និងប្រើប្រាស់ ៤០ ភាគរយដែលនៅសល់សម្រាប់គោលបំណងសាជីវកម្មទូទៅផ្សេងទៀត។

សម្រាប់ការ Live ពីកម្មវិធីផ្លូវការក្នុងការចុះបញ្ជីលក់មូលបត្រជាផ្លូវការ ក្នុងផ្សារមូលបត្រកម្ពុជា អាចចូលរួមបានតាមរយៈ ការ Live Facebook លើ Page របស់ CSX និង DBD Engineering Plc. នៅថ្ងៃទី ៦ ខែកញ្ញា វេលាម៉ោង ៨និង៣០នាទីព្រឹក ហើយចំពោះព័ត៌មានផ្សេងៗ ថ្មីៗទៀតអំពីក្រុមហ៊ុន វិនិយោគិន ក៏ដូចជាសាធារណៈជនអាចតាមដានតាមរយៈគេហទំពរ័របស់ក្រុមហ៊ុនwww.dbdengeineering.com/៕ រក្សាសិទ្ធិដោយ៖CEN

spot_img
×