Monday, November 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តព្រូសនិងម៉ូតូ៤គ្រឿង ពន្លះគ្នាទាំងព្រឹកព្រលឹម បណ្តាលឲ្យមនុស្សម្នាក់រងរបួស.!

ព្រះសីហនុ ៖ យ៉ាងហោចណាស់មានរថយន្ត៣គ្រឿង និងម៉ូតូមួយគ្រឿងបុកប៉ះគ្នា បណ្តាលឲ្យបុរស អ្នកដឹកសាច់ជ្រូកម្នាក់រងរបួសមធ្យម ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើង នៅវេលាម៉ោង០៨កន្លះ ព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១នេះ ម្តុំផ្លូវកែងជ្រកចូលបុរីគុជអាសុី ស្ថិតក្នុងភូមិ០១ សង្កាត់០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានថ្លែងប្រាប់ថា នៅមុនពេលកើតហេតុ គេប្រទះឃើញរថយន្តមួយគ្រឿងម៉ាកព្រុស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ សៀមរាប 2B-8695 បើកបរដោយបុរសម្នាក់ជនជាតិខ្មែរ បានជ្រុលចង្កូតទៅបុ.កប៉ះ និងម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ គ្មានផ្លាកលេខ ក្នុងទិសដៅស្របគ្នា ពីជើងទៅត្បូង បណ្តាលឲ្យបុរសម្នាក់ អ្នកបើកបរម៉ូតូរងរបួសមធ្យម ។

រួចម៉ូតូផ្លោងទៅបុកប៉ះនិងរថយន្តមួយគ្រឿងទៀត ដែលចតចោលនៅឆ្វេងដៃម៉ាកព្រូស ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AW-4482 រងការខូចខាតបន្តិចបន្ទួច ។

ភ្លាមៗនោះរថយន្តបង្កខាងលើ ព្យាយាមរត់គេចចេញពីកន្លែងកើតហេតុ តែក៏ជ្រុសចង្កូតទៅបុ.កប៉ះនឹងរថយន្ត ដែលចតទុកចោលមួយគ្រឿងទៀត ម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2BJ-5503 រងការខូចខាតយ៉ាងដំណំ ។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយពេលកើតហេតុ ភាគីរថយន្តបង្កបានសងសំណងភាគីខាងម៉ូតូ ចំនួន៣០០ដុល្លារសហរដ្ឋអាមេរិក ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ដោយឡែករថយន្តទាំង៣គ្រឿង ត្រូវបានសមត្ថកិច្ចស្ទួច យកទៅរក្សាទុកនៅ ប៉ុស្តិ៍នគរបាលចរាចរណ៍ផ្លូវខេត្តព្រះសីហនុ រង់ចាំការដោះស្រាយតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ CEN

×