ស្រុកព្រៃនប់ ៖ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានចុះអនុវត្តន៍ វិធានការបិទខ្ទប់ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅចំណុចបេនឡាន ជិតរង្វង់មូលវាលរេញ ដែលមានការលក់ដូរច្រើន ដោយតម្រូវឲ្យអាជីវករលក់ដូរ ក្នុងនោះ និងអ្នកនៅក្បែនោះ ចូលទៅធ្វើសំណាករកជំងឺកូវីដ-១៩ នៅក្នុងសាលាស្រុក ។
![](https://cen.com.kh/wp-content/uploads/2021/09/photo_2021-09-05_10-15-17-1024x650.jpg)
លោកព្រំ ប៊ុន្នី នាយករងរដ្ឋបាលសាលាស្រុកព្រៃនប់ ដែលបានចុះអនុវត្តន៍វិធានការនោះថ្លែងថា ការអនុវត្តន៍បែបនេះ គឺដើម្បីឲ្យអាជីវករ ក៏ដូចជាអ្នកដែលនៅក្បែរនេះ ចូលខ្លួនទៅពិនិត្យតេសរកកូវីដ- ១៩ ដើម្បីកាត់ផ្តាច់ប្រភពចម្លង ព្រោះមានពលរដ្ឋមួយចំនួន មិនបានចូលខ្លួនទៅផ្តល់សំណាកតាមការណែនាំឡើយ ។
លោកព្រំ ប៊ុន្នី បានបន្តថា ភ្លាមៗនេះ នៅពុំទាន់ដឹងលទ្ធផលវិជ្ជមាន ឬអវិជ្ជមាននោះទេ និងជម្រាបតាមក្រោយ ៕ រក្សាសិទ្ធិដោយ៖CEN
![](https://cen.com.kh/wp-content/uploads/2021/09/photo_2021-09-05_10-14-39-1024x674.jpg)
![](https://cen.com.kh/wp-content/uploads/2021/09/photo_2021-09-05_18-36-39-1-1024x638.jpg)