យុវជនម្នាក់ ព្រោះតែក្តីស្រម៉ៃចង់ឃើញព្រះភ័ក្រ្ត និងមនុស្សជំនាន់ដើម លេចចេញជាទម្រង់សាច់មនុស្ស ក៏បានយករូបថតចម្លាក់បុព្វបុរសខ្មែរសម័យអង្គរ ដែលឆ្លាក់នៅតាមប្រាង្គប្រសាទ យកមកកែ ឃើញថាពិតប្លែកគួរឲ្យចាប់អារម្មណ៍តែម្តង។
នេះបើតាមគណនីហ្វេសប៊ុកប្អូនប្រុសឈ្មោះ Ya Ti ដែលជាម្ចាស់រូប បានសរសេររៀបរាប់ពីយ៉ាងដូច្នេះថា៖ «ខ្ញុំតែងតែស្រមៃចង់ឃើញព្រះភ័ក្ត្រ និងមុខមនុស្សពីដើមដែលបន្សល់ជាប្រាង្គ ចម្លាក់ ក្នុងទម្រង់ជាសាច់មនុស្ស នេះជាលទ្ធផលខ្លះៗដែលខ្ញុំបានធ្វើ ដោយសេចក្ដីគោរព»។
ក្រោយពីបានឃើញប្លែកបែបនេះ មនុស្សជាច្រើន ក៏បានសម្តែងការកោតសរសើរ និងគាំទ្រ ពីគំនិត Edit នេះ។ ប៉ុន្តែ ក្នុងនោះ ក៏មានអ្នកខ្លះបានជួយឲ្យយោបល់ថា៖ «តាមខ្ញុំគិត បើសិនជាសម្បុរខ្មៅស្រអែមបន្តិច ទើបរឹតតែសមជាខ្មែរសម័យដើម អរគុណ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង