ពិតណាស់ ឪបុកម្តាយគ្រប់រូប នៅពេលដែលកូនតូចៗរបស់ពួកគេ ធ្វើអ្វីមួយជាលើកដំបូង គឺពួកគេតែងតែរំភើប និងក៏ដូចព្រួយបារម្ភផងដែរ។ ជាពិសេស គឺថ្ងៃចូលរៀនដំបូង គឺប្រៀបដូចជាការចាកចេញពីឧពុកម្តាយ ទៅរកសង្គមថ្មី លែងស្ថិតក្នុងក្រសែភ្នែករបស់ពួកកម្តាយមើលថែជាប់លាប់ទៀតហើយ។
ដោយឡែក ថ្មីៗនេះ ឪពុកម្តាយមួយក្រុម នៅក្នុងទីក្រុងប៉េកាំង បានធ្វើឲ្យអ្នកប្រើប្រាស់អុីនធើរណេត មានការភ្ញាក់ផ្អើលជាខ្លាំង គ្រាដែលបានឃើញពួកគេហាក់ដូចមានការខ្វល់ខ្វាយខ្លាំងណាស់ នៅពេលដែលពួកគេប្រមូលផ្តុំគ្នានៅជុំវិញរបង ដោយអ្នកខ្លះក្រាបលូនផង ឡើងអើតតាមរបងផង ដើម្បីមើលកូនតូចៗ និងចៅៗរបស់ពួកគេ ចូលរៀនថ្ងៃលើកដំបូង។
យ៉ាងណាមិញ ក្រោយរូបភាពទាំងនេះ ត្រូវបានចែករំលែកនៅលើបណ្តាញសង្គម មនុស្សជាច្រើនបានបញ្ចេញមតិផ្សេងៗ ដោយក្នុងនោះអ្នកខ្លះនិយាយលេងសើចថា ទៅសាលាត្រូវតែរឹងមាំ កុំយំ មានន័យថា ឪពុកម្តាយកុំយំ សូមឲ្យកូនរបស់អ្នកអនុវត្តជីវិតនៅក្នុងសហគមន៍ផ្សេងទៀត។
សូមបញ្ជាក់ថា នៅពេលថ្ងៃឈប់សម្រាករដូវក្តៅ ត្រូវបានបញ្ចប់ នៅប្រទេសចិន ក្មេងៗបានវិលត្រលប់មកសាលារៀនវិញ សម្រាប់វិស្សមកាលថ្មី នៅថ្ងៃពុធ (១ កញ្ញា) កន្លងទៅថ្មីៗនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










