នេះជារឿងមួយគួរឲ្យខ្លាចខ្លាំងណាស់ នៅពេលដែលបុរសម្នាក់ បានបើកឡាន ចៃដន្យខូចនៅកន្លែងស្ងាត់ ហើយយប់ជ្រៅទៀត ក៏ត្រូវបានចោរម្នាក់ប្រដាប់ដោយកូនកាំបិតចុងស្រួច ចូលមកភ្ជង់ប្លន់ស្រស់ៗ ធ្វើឲ្យគាត់ភ័យញ័រសាច់អស់ហើយ។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Kim Hout បានរៀបរាប់ពីហេតុការណ៍នេះឲ្យដឹងថា៖ «ម៉ោង១២យប់ ខ្ញុំមកពីភ្នំពេញ ហេីយខូចឡាននៅសៀមរាប កន្លែងស្ងាត់មួយ តែមានបងប្រុសម្នាក់មកឈរនិយាយលែងបានជាគ្នា ហេីយក៏សូមអរគុណគាត់ដែលបានមកឈរអោយបានជាគ្នា តែឈរបានប្រហែល ១៥នាទី គាត់ស្រាប់តែយកកូនកាំបិតតូចមួយមកភ្ជង់ខ្ញុំ ហេីយសួរថាបងមានលុយអត់ ខ្ញុំក៏ឆ្លេីយថាមានតេីបង តែនៅក្នុងឡានចាំខ្ញុំយកអោយបង ហេីយគាត់ក៏ថាចាំខ្ញុំទៅយកវិញ តែខ្ញុំបានបោះសោឡានអោយទៅគាត់ ហេីយបានប្រាប់គាត់ថា ខ្ញុំអោយសោឡានបងហេីយ រួចណាមួយឡានក៏ខូចទៀតខ្ញុំរត់ទៅណាបាន ខ្ញុំមិនទៅចោលឡានខ្ញុំទេបង ចាំនឹងហេីយ ខ្ញុំក៏បានដេីរទៅយកកាបូកខ្មៅរបស់ខ្ញុំនៅក្នុងឡានចេញមក ហេីយគាត់ក៏ចង់ទាញយកទៅ តែខ្ញុំមិនអោយទេ ខ្ញុំប្រាប់គាត់ថា យកតែលុយបានហេីយកាបូបខ្មៅនេះស្អាត ហេីយថ្លៃ ខ្ញុំសុំវិញបង ចាំខ្ញុំរូតកាបូបហេីយ បងយកលុយនៅក្នុងនឹងចុះ ដល់ពេលខ្ញុំរូតកាបូបហេីយ គាត់បានបោះកាំបិតចោល និងសោឡានទៅដី រួចរត់ទៅយ៉ាងលឿង ហៅក៏មិនងាកតែសំណាងដែលគាត់បោះកាំបិត និងសោឡានទៅដី បេីគាត់យកសោឡានទៅទៀតដឹងតែយ៉ាប់ជាងឡានខូច 100 ដងហេីយ។
ហេតុនេះ គាត់សូមផ្ដាំទៅអ្នកបេីកឡានយប់ៗ បេីមិនមានការអីទេ កុំបេីកចូលទៅកន្លែងស្ងាត់ៗអី ជាពិសេសតៃកុងឡានស្រីៗ យេីងមេីលមិនឃេីញថា ពួកអាអ្នកជក់ថ្នាំ ពួកចោរហ្នឹង វានៅកន្លែងណាទេ នេះសំណាងហេីយ ខ្ញុំរួចខ្លួន ចុះបេីអ្នកផ្សេងវិញគិតម៉េចទៅ។ ( បញ្ជាក់ ) ផុសនេះគឺចង់ផ្ដាំទៅដល់ ពុកម៉ែ បងប្អូនដែលគាត់បេីកឡានយប់ៗ អោយបានជ្រាបផង ហេីយចេះការពារខ្លួននៅពេលមានតែម្នាក់ឯង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







