Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុងព្រះសីហនុ មានការស្ថាបនាផ្លូវបេតុងថ្មីមួយខ្សែទៀត ប្រវែង៣០០ម៉ែត្រ និងទទឹង៥ម៉ែត្រ.!

spot_img

ក្រុងព្រះសីហនុ ៖ នៅរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ លោកអុី សុខឡេង អភិបាលក្រុងព្រះសីហនុ អញ្ជើញជាអធិបតីភាពបើកការដ្ឋានស្ថាបនាផ្លូវបេតុងមួយខ្សែរ ប្រវែង៣០០ម៉ែត្រ និងទទឹង៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ដាក់លូកាត់ទទឹងផ្លូវ២កន្លែង ស្ថិតនៅក្នុងភូមិ១ និងភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ ។ ដោយទទួលគម្រោងជួសជុលផ្លូវបេតុងអារម៉េ ដោយក្រុមហ៊ុន សុីសុី អុីអូ អិនជី ណារីន ។

ក្នុងឱកាសនោះផងដែរលោកអុី សុខឡេង អភិបាលក្រុងព្រះសីហនុ ក៏បានសំណះសំណាលផ្តាំផ្ញើសួរសុខទុក្ខបងប្អូនពលរដ្ឋទាំងអស់ ដែលបានចូលរួមក្នុងកម្មពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងមួយខ្សែរនេះ និងអំពាវនាវដល់បងប្អូនពលរដ្ឋ ក្រោយស្ថាបនារួចរាល់ សូមធ្វើដំណើរឆ្លងកាត់ដោយសុវត្ថិភាព និងសូមចូលរួមថែរក្សាទាំងអស់គ្នា ដើម្បីបានប្រើប្រាស់ឆ្លងកាត់បានស្រួលនិងយូរអង្វែង ។

ជាចុងបញ្ចប់ ដោយស្ថិតក្នុងបរិបទកូវីដ-១៩ លោក ក៏បានសំណូមពរអំពាវនាវដល់បងប្អូនពលរដ្ឋបន្ថែម ត្រូវចេះរៀនរស់ ក្នុងសម័យបរិបទជំងឺកូវីដ-១៩ថ្មី បើទោះបីជាស្ថានភាពក្នុងក្រុង/ខេត្ត ក៏ដូចជាក្នុងប្រទេសកម្ពុជាទាំងមូលមានការថមថយ នៃការឆ្លងរីករាលដាលនៃជំងឺកូវិដ-១៩ក្តី ក៏យើងមិនត្រូវភ្លេចខ្លួនដែរ យើងអាចភ្លេចកូវីដ ប៉ុន្តែកូវីដគឺនៅក្បែរៗខ្លួនយើងនៅឡើយទេ ដូចនេះត្រូវបន្តអនុវត្តន៍តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលគឺ«៣កុំ ៣ការពារ» ៕ រក្សាសិទ្ធិដោយ៖CEN

spot_img
×