Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧត្តមសេនីយ៍នេត សាវឿន​៖ កម្លាំង​នគរបាល​ជាតិ​ទាំងអស់ ត្រូវ​គោរព​វិន័យ​

spot_img

ព្រះវិហារ ៖ នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត​នេត សាវឿន បាន​ផ្ដាំផ្ញើ​ដល់​កងកម្លាំង​នគរបាលជាតិ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការគោរព​វិន័យ សីលធម៌​របស់​កងកម្លាំង ជា​ពិសេស​ត្រូវ​យកចិត្ត​ទុក្ខ​ដាក់ ដល់​មន្ត្រី​ចូលនិវត្តន៍ ពិការ និង​គ្រួសារ​មន្ត្រី​ពលី ដើម្បី​ឲ្យ​ពួកគាត់​មាន​ភាពកក់ក្ដៅ​។​

​ក្នុងឱកាស​ពិធី​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ដែល​ជិត​ឈាន​ចូល​មក​ដល់​នាពេល​ខាងមុខ​នេះ នៅ​ព្រឹក​ថ្ងៃទី​២ ខែ​មេសា ឆ្នាំ​២០១៨​នេះ លោក នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ចុះ​សំណេះសំណាល​សួរសុខទុក្ខ និង​នាំយក​អំណោយ​ចែក​ជូន​កងកម្លាំង​នគរបាល​ជាតិ​ប្រចាំ​ភូមិភាគ​៤ ខេត្ត​ព្រះវិហារ ។​

​លោក នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​មានប្រសាសន៍ថា រៀងរាល់ថ្ងៃ​រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក៏ដូចជា​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់​ក្នុង​ការ​ជំនួយ​ឧបត្ថម្ភ និង​ផ្គត់ផ្គង់​របបហូបចុក សម្ភារៈ​បរិក្ខារ ជូន​ដល់​កងកម្លាំង​នគរបាលជាតិ​ទាំងអស់​។​

​ក្នុងនោះដែរ លោកនាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត បាន​ថ្លែង​ការកោតសរសើរ​លើកទឹកចិត្ត វាយតម្លៃ​ខ្ពស់ និង​ថ្លែងអំណរគុណ​ចំពោះ​ស្មារតី និង​ការតស៊ូ អំណត់​ព្យាយាម ប្រឈម​គ្រប់​ឧបសគ្គ ក្នុង​កិច្ចការពារ​នូវ​ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ និង​សន្តិភាព​តាម​ព្រំដែន​ឲ្យមាន​ភាពល្អប្រសើរ ។​

​លោកនាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត បញ្ជាក់ថា សមរភូមិ​ក្រោយ​ជួយ​គាំទ្រ​សមរភូមិ​មុខ សមរភូមិ ក្រោយ​មាន​ភារកិច្ច​រក្សា​សុវត្ថិភាព សន្តិសុខ សណ្តា​ប់ ធ្លាប់ ជូន​ប្រជាពលរដ្ឋ រីឯ​សមរភូមិ​មុខ មាន​ភារកិច្ច ការពារ​បូរ​ភាព​ទឹកដី​អោយបាន​គង់វង្ស ដូច្នេះ​ទាំង​សម​រ ភូមិ​ក្រោយ និង​សមរភូមិ​មុខ មាន​ភារកិច្ច​សំខាន់​ដូចគ្នា​។​

​លោកនាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត ក៏បាន​សំណូមពរ​ដល់​កងកម្លាំង​ទាំងអស់ឲ្យ​ចូលរួមស​ហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ជាពិសេស​ចូលរួម​ក្នុង​ការបង្ការ បង្ក្រាប បទល្មើស​ផ្សេងៗ និង​ជួយ​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន​នៅពេល​មាន​គ្រោះអាសន្ន​ជាយថាហេតុ​ផងដែរ​។​

​នា​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ ដែល​ជិត​ឈាន​ចូល​មក​ដល់​នាពេល​ខាងមុខ​នេះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ជូនពរ​ដល់​កម្លាំង​នគរបាលជាតិ​ទាំងអស់ សូម​ជួប​ប្រទះ​នូវ​ពុទ្ធពរ​ទាំង​៤​ប្រការ និង​ជោគជ័យ​គ្រប់​ភារកិច្ច​ក្នុង​កិច្ចការពារ​បូរណភាព​ទឹកដី ។​

​លោក នាយ​ឧត្តមសេនីយ៍ ហ៊ូ សា​គុណ អគ្គស្នងការ​រង និង​ជា​ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន បានអោយដឹងថា ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោកនាយ​ឧត្តម​សរនី​យ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ ឆ្នាំ​២០១៧​កន្លងទៅ កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​បាន​រួមសហការ​ជាមួយ​កងយោធពល​ខេមរភូមិន្ទ​អនុវត្ត​ភារកិច្ច​ការពារ​បូរណភាព​ទឹកដី​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​ក្នុង​ទិស​ភូមិភាគ​ទី​៤ ប្រវែង​៤៥៩​គីឡូម៉ែត្រ ស្ថិតក្នុង​ខេត្ត​ព្រះវិហារ និង​ឧត្តរមានជ័យ ពិសេស​ការពារ​បូរណភាព​ទឹកដី​នៅ តំបន់ ប្រសាទ​ព្រះវិហារ​បាន​យ៉ាងរឹងមាំ និង​រក្សា​បាន​សន្តិ សុខ សណ្តាប់ធ្នាប់​ជូ​ម​ប្រជាពលរដ្ឋ​រស់នៅ​តាម បណ្តោយ​ព្រំដែន​ប្រកបដោយ​សុវត្ថិភាព​។​

​លោកនាយ​ឧត្តមសេនីយ៍ បន្តថា នគរបាល​ការពារ​ព្រំដែន បាន​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​កងកម្លាំង​សមត្ថកិច្ច​ប្រទេសជិតខាង​ដើម្បី​ទំនាក់ទំនង និង​ផ្លាស់ប្តូរ​សភាពការណ៍ ផ្តល់​ព័ត៌មាន​អោយ​គ្នា​ទៅវិញទៅមក​ដោយ​ឈរ​លើ​ស្មារតី​យោគយល់ និង​ជា​អ្នកជិតខាង​ល្អ ធ្វើអោយ​រក្សាបាន​ព្រំដែន​សន្តិភាព ស្ថេរភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍន៍ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×