ខេត្តព្រះសីហនុ ៖ ថ្ងៃអង្គារ ទី០៧ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជារ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៤និង០០នាទី លោកវរសេនីយ៍ឯក ហួត ចាន់ធី អធិការនគរបាលស្រុកកំពង់សិលា បានដឹកនាំកម្លាំងផ្នែកជំនាញប្រឆាំងបទល្មេីសគ្រឿងញៀន សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបាក់រទេះ ចុះបង្ក្រាបបទល្មេីសជួញដូរកាន់កាប់ និងរក្សាទុកនូវសារធាតុញៀន ដោយខុសច្បាប់ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយធ្វេីការឃាត់ខ្លួនបានជនសង្ស័យ ចំនួន ០១នាក់ មានឈ្មោះ សេង ស្រីង៉ា ភេទស្រី អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិ-ឃុំខាងលេី ។
វត្ថុតាងដែលនគរបាលដកហូតបានរួមមាន: -ម៉្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ប្រភេទមេតំហ្វេតាមីន ICE (ម៉ាទឹកកក) ចំនួន ១៩កញ្ចប់ និងសម្ភារៈជក់មួយចំនួន ។
បច្ចុប្បន្នជនសង្ស័យខាងលេ ីត្រូវបាននគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា កសាងសំណុំរឿងបញ្ជូនខ្លួន មកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ CEN