Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិធានការក្តៅរបស់អាជ្ញាធរក្រុង បុគ្គលណាដែលរំលោភចិញ្ចើមផ្លូវសាធារណៈធ្វើជាកម្មសិទ្ធអាជីវកម្មរបស់ខ្លួន គឺមិនលើកលេងឡើយ.!

spot_img

ក្រុងព្រះសីហនុ ៖ នារសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះ លោកគង់ សោភា អភិបាលរងក្រុងព្រះសីហនុ ដឹកនាំកំលាំងគណៈបញ្ជាការឯកភាពក្រុងព្រះសីហនុ ចុះរុះរើររៀបចំសណ្តាប់ធ្នាប់នៅក្រោយផ្សារលើ ដោយមានការលក់ដូរលើចិញ្ចើមផ្លូវសាធារណៈ ធ្វើឲ្យបាត់បង់សោ័ណ្ឌភាព សណ្តាប់ធ្នាប់អនាម័យបរិស្ថាន និង ធ្វើឲ្យកកស្ទះចរាចរណ៍ ។

លោកគង់ សោភា អភិបាលរងក្រុងព្រះសីហនុបានថ្លែងប្រាប់ថា ការចុះរៀបចំសណ្តាប់ធ្នាប់នៅក្រោយផ្សារលើក្រុងព្រះសីហនុនាថ្ងៃនេះ មិនមែនជាលើកទី១ទេ គឺកន្លងមកអាជ្ញាធរបានចុះអប់រំផ្សព្វផ្សាយ ជាលើកច្រើនសារមកហើយ ។ ហើយថ្មីនេះក្រោយពីការរីករាលនៃជំងឺកូវីដ-១៩ថមថយទៅវិញ រដ្ឋបាលខេត្តក៏ចេញលិខិតសម្រេច ដាក់ឲ្យបើកដំណើរការផ្សារដែលបាន បិទកន្លងមកឡើងវិញក្នុងក្រុងព្រះសីហនុផងដែរ ។

ស្របពេលដែលរដ្ឋបាលខេត្តសម្រេច ឲ្យផ្សារបើកដំណើរការឡើងវិញ បែបនេះគណៈគ្រប់គ្រង់មជ្ឈមណ្ឌលពាណិជ្ជកម្ម ក្រុងព្រះសីហនុ(ផ្សារចិន) ក៏សម្រេចអញ្ជើញ និងអនុគ្រោះដល់បងប្អូនពលរដ្ឋ ដែលលក់ដូរតាមចិញ្ចើមផ្លូវ០៩ម៉ែត្រ ខាងក្រោយផ្សារលើ មកលក់ដូរក្នុង មជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ (ផ្សារចិន) ដោយមិនគិតពីថ្លៃជួលតូប រយៈពេល១ឆ្នាំពេញ ។ ជាមួយគ្នានេះសង្កេតឃើញថា បងប្អូនពលរដ្ឋមួយចំនួន ក៏ព្រមចូលលក់ដូរក្រកបអាជីវកម្មក្នុងផ្សារ ប៉ុន្តែក៏មានបងប្អូនពលរដ្ឋមួយចំនួនតូច នៅតែបន្តលក់ដូរតាមចិញ្ចើមផ្លូវដដែល ។

គួរបញ្ជាក់ផងដែរថា ក្នុងការចុះធ្វើសណ្តាប់ធ្នាប់ ដែលដឹកនាំកំលាំងគណៈបញ្ជាការឯកភាពក្រុង ដឹកនាំបញ្ជាផ្ទាល់ដោយលោកគង់ សោភា អភិបាលរងក្រុងព្រះសីហនុ បានធ្វើកិច្ចសន្យាជាមួយពលរដ្ឋមួយគ្រួសារ ដែលមានផ្ទះរស់នៅ និងសង់រំលោភលើដីចិញ្ចើមផ្លូវសាធារណៈ ក្រោយផ្សារលើ ទុករយៈពេល១៥ថ្ងៃ សម្រាប់ការរុះរើរចេញដោយខ្លួនឯង ។ ប្រសិនបើ ករណី១៥ថ្ងៃ បន្ទាប់ពលរដ្ឋមួយគ្រួសារនោះ មិនរស់រើដោយខ្លួនឯងទេ អាជ្ញាធរនិងយកគ្រឿងចាក់ជួសឆាយ ទៅតាមផ្លូវច្បាប់ជាធរមាន ៕រក្សាសិទ្ធិដោយ៖CEN

spot_img
×