រូបភាព២សន្លឹក ដែលទើបត្រូវបានបង្ហោះឡើងហ្វេសប៊ុកថ្មីៗនេះ បានធ្វើឲ្យអ្នកលេងអ៊ីនធើរណេតមានការហួសចិត្តជាខ្លាំង ខណៈដែលគេឃើញស្ត្រីរកស៊ីផ្លូវកំសាន្តម្នាក់ មិនបានទៅរកកន្លែងគួរសមត្រឹមត្រូវទេ តែបែរជាទៅដាក់គូទ បង់ជើង…? ក្បែររថយន្តគេចតចោល គួរឲ្យខ្ពើមរអើមកណ្តាលវាលយ៉ាងនេះ ។
បើតាមអ្នកផុសរូបភាពនេះ បានពណ៌នាឲ្យដឹងថា «ខ្ញុំពិតជាមានការហួសចិត្តយ៉ាងខ្លាំង ខណៈប្រទះឃើញស្ត្រីម្នាក់កំពុងអង្គុយបត់ដៃបត់ជើងបែបនេះ នៅក្បែររថយន្តចតចោល១គ្រឿង ស្ថិតនៅពីមុខហាង KTV ១កន្លែងនៅផ្លូវ Jinhua ក្នុងទីក្រុង Changhua, តៃវ៉ាន់» ។
ទន្ទឹមនេះផងដែរ អ្នកលេងអ៊ីនធើរណេតជាច្រើនបានដាក់ជាសំណួរថា៖ «តើស្ត្រីនេះពុំមែនជានារីបម្រើនៅទីនោះ ឬ ក៏ពុំមែនជាពលរដ្ឋនៅក្នុងតំបន់ បានជាពុំដឹងថា កន្លែងបត់ដៃបត់ជើងឯណា? ។ រីឯអ្នកខ្លះទៀតថា ស្ត្រីនេះប្រហែលផឹកស្រវឹងជោគជាំហើយ បានជារកបង្គន់ពុំឃើញយ៉ាងនេះ» ។
ទោះយ៉ាងណា នៅទីនោះ គេបានឃើញមិត្តភក្តិម្នាក់របស់នាង កំពុងឈរយាមផ្លូវ ដើម្បីឲ្យនាងអាចបន្ធូរ «គ្រាអាសន្នធំ» នេះតាមសម្រួលផងដែរ ៕ ចន្ទី