ខេត្តស្វាយរៀង ៖ ដើម្បីធានាសុវត្ថិភាពលើម្ហូបអាហារបន្លែផ្លែឈើដែលនាំចូលពីប្រទេសវៀតណាម ក្រែងមានការដាក់នូវសាធាតុគីមីណាមួយនោះនៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨នេះ សាខាកាំកុងត្រូលខេត្តស្វាយរៀង ដឹកនាំដោយលោក ផឹង និល ប្រធានសាខាកាំកុងត្រូលខេត្តសហការជាមួយទាហានព្រំដែនវរ:២ ឈរជើងនៅច្រករបៀងកំពង់ស្ពាន ស្ថិតក្នុងភូមិ តាបិប សង្កាត់-ក្រុង បាវិត ខេត្តស្វាយរៀងដើម្បីចុះធ្វើការត្រួតពិនិត្យបន្លែផ្លែឈើគ្រប់មុខដែលនាំចូលមកពីប្រទេសវៀតណាមដើម្បីស្វែងរកសាធាតុគីមីហាមឃាត់ដាក់លើបន្លែផ្លែឈើនិងម្ហូបអាហាដែលក្រុមអាជីករដឹកយកមកចែកចាយនៅតាមទីផ្សារនានាក្នុងភូមិសាស្ត្រទឹកដីខេត្តស្វាយរៀង។
បើតាមប្រសាសន៍របស់លោក ផឹង និល ប្រធានសាខាកាំកុងត្រូលខេត្តបានឲ្យដឹងថា ៖ ការចុះត្រួតពិនិត្យនាពេលនេះគឺគោលបំណងដើម្បីស្វែងរកនូវសាធាតុគីមី ដែលមានដាក់លើបន្លែផ្លែឈើនិងម្ហូបអាហាអស់ទាំងនោះដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។
លោកបានបន្តទៀតថា ៖ បន្លែផ្លែឈើនិងម្ហូបអាហាជាច្រើនមុខដែលនាំចូលមកពីប្រទេសជិតខាងយើងតាមច្រករបៀងកំពង់ស្ពានដែលមន្ត្រីកាំកុងត្រូលយើងធ្វើការត្រួតពិនិត្យនិងស្វែងរកសាធាតុគីមី នៅថ្ងៃនេះមានចំនួន៧១មុខ ក្នុងនោះរកឃើញការដាក់សាធាតុគីមីចំនួន២មុខ គឺជ្រក់ឆៃថាវ និងនំបាញ់ឌុក សមត្ថកិច្ចយើងធ្វើការដកហូតយកតែម្តង និងបានប្រាប់ក្រុមអាជីវករទាំងនោះឱ្យឈប់នាំមកលក់ទៀត។ លោកបន្តទៀតថា ៖ សាធាតុគីមីដែល មន្ត្រីយើងរកនោះ ទី១ មានឈ្មោះ សាលីស៊ីលីតគេដាក់លើជ្រក់ឆៃថាវ ផលប៉ះពាល់របស់វាគឺធ្វើអោយខូចក្រលៀន ចំណែកសាធាតុ បូរ៉ាក់ វិញត្រូវបានគេដាក់លើនំបាញ់ឌុកដើម្បីឱ្យវាមានសភាពស្វិតនិងទុកបានយូរហើយវានិងបង្កផលប៉ៈពាល់ដល់ប្រដាប់រំលាយអាហារផងដែរ ។
លោកបានមានប្រសាសន៍បន្ថែមទៀតថា ៖ លោកនិងក្រុមមន្ត្រីជំនាញនឹងបន្តចុះត្រួតពិនិត្យម្ហូបអាហាបន្លែផ្លែឈើនិងគ្រឿងឧបភោគបរិភោគ គ្រឿងកំប៉ុងត្រី សាច់ ងៀត ប្រហិត សរសៃគុយទាវ នៅតាមទីផ្សារនានាជាបន្តទៀតក្នុងខេត្តស្វាយរៀងដើម្បីធានាសុវត្ថិភាពដល់អ្នកបរិភោគនិងដើម្បីទប់ស្កាត់អោយបាននូវការនាំចូលម្ហូបអាហារ បន្លែផ្លែឈើដែលមានដាក់សាធាតុគីមីនឹងមិនត្រូវអនុញ្ញាតឱ្យបន្តដាក់លក់ទៀតនោះទេ៕ ដោយ ៖ វ៉ៃកូ