Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្តែងៗណាស់! ឡានធំ បើកបុក​ពី​ក្រោយ​ពេញទំហឹង ឡើង​ខ្ទេច​ឡាន​ទំនើបៗ​ម៉ត់​ចូល​គ្នា ពេល​​តេស្ត​ជាតិ​​អាកុល ថាមែនៗ (វីដេអូ)

នេះជាហេតុការណ៍ដ៏រន្ធត់ខ្លាំងណាស់ គ្រាដែលរថយន្តធុនធំ១គ្រឿង បានបើកបុកផ្ទប់រថយន្តចំនួន ៦ គ្រឿង យ៉ាងសាហាវឡើងខ្ទេចម៉ត់តែម្តង ស្ថិតនៅចំណុចភ្លើងស្តុបមួយកន្លែង ក្នុងទីក្រុងគូឡាឡាំពួរ​ប្រទេសម៉ាឡេស៊ី។

ហេតុការណ៍ដ៏ញាក់សាច់នេះ ត្រូវបានដឹងថា បានកើតឡើងកាលពីវេលាម៉ោងជិត ៣ រសៀល ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ នៅពេលដែលរថយន្តធំ១គ្រឿង បើកបរក្នុងទិសដៅចេញពី Jalan Duta ឆ្ពោះទៅកាន់ Sentul ហើយមកដល់ចំណុចកើតហេតុភ្លើងស្តុប Jalan Ipoh ជិត Sentul ក៏បង្កគ្រោះថ្នាក់បែបនេះតែម្តង។

យោងតាមប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តច្បាប់ចរាចរណ៍ក្រុងគូឡាឡាំពួ (JSPT) ជំនួយការស្នងការលោក សារីហ្វូឌីន ម៉ូ សាលេស បានបញ្ជាក់ឲ្យដឹងថា អ្នកបើកឡានធំនោះមិនមានរងរបួសអ្វីនោះទេ ហើយត្រូវបានចាប់ខ្លួន និងធ្វើតេស្តរកជាតិអាល់កុល។

លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “លទ្ធផលតេស្តជាតិអាល់កុលបឋម បានរកឃើញថា អ្នកបើកបរមិនស្ថិតក្រោមឥទ្ធិពលនៃជាតិអាល់កុលទេ ហើយបន្ទាប់មកត្រូវបាននាំទៅកាន់ស្នងការដ្ឋាននគរបាល ដាង វ៉ាងជី ដើម្បីធ្វើតេស្តទឹកនោម ហើយលទ្ធផលរកឃើញមានផ្ទុកមេតំហ្វេតាមីន និងអាំហ្វេតាមីន”។

លោក សារីហ្វូឌីន បាននិយាយថា ផ្អែកលើការស៊ើបអង្កេតបឋម គឺនៅពេលមកដល់ចំណុចភ្លើងស្តុប Jalan Ipoh រថយន្តកុងតឺន័រ បានបាត់បង់ការគ្រប់គ្រង ហើយបានបុករថយន្ត ៥ គ្រឿងផ្សេងទៀត ដែលកំពុងឈប់នៅភ្លើងស្តុប បណ្តាលឲ្យខ្ទេចម៉តតែម្តង។ ចំណែក អ្នកបើកបរ និងអ្នករួមដំណើរក្នុងរថយន្តទាំងនោះ ពុំរងរបួសធ្ងន់ធ្ងរនោះទេ និងពួកគេក៏បានទទួលការព្យាបាលនៅតំបន់បៃតង នៃមន្ទីរពេទ្យទូទៅគូឡាឡាំពួ ផងដែរ។

ករណីនេះកំពុងត្រូវបានស៊ើបអង្កេតក្រោមមាត្រា ៤៤ (1A) នៃច្បាប់ស្តីពីការដឹកជញ្ជូនផ្លូវគោកឆ្នាំ១៩៨៧៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×