ដូចដែលប្រិយមិត្តបានដឹងហើយ រយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ ឃើញថាភ្លៀងបានធ្លាក់ខ្លាំងណាស់ ដែលបណ្តាលឲ្យតំបន់ជាច្រើន ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវជនលិចយ៉ាងដំណំតែម្តង។
ពិតណាស់ ក្នុងអំឡុងពេលភ្លៀងមិនដល់មួយម៉ោងផង គឺនៅតំបន់ទំនាបមួយចំនួន មិនថាដងផ្លូវ ឬ ផ្ទះសម្បែងនោះទេ គឺដឹងតែពេញប្រៀបទៅដោយទឹកបាត់ទៅហើយ ក្នុងនោះ សូម្បីតែផ្លូវក្រោមដីស្ពានអាកាសចោមចៅ ក៏ត្រូវជន់លិចផងដែរ។
ដោយឡែក ងាកមកមើលវីដេអូនេះវិញ ដែលត្រូវបានផុសកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ បានបង្ហាញរថយន្ត១គ្រឿង ដែលក្លាហានចង់ឆ្លងកាត់ផ្លូវក្រោមស្ពាន ដែលកំពុងពោរពេញទៅដោយទឹក ជាលទ្ធផល គឺត្រូវអណ្តែតភ្លាមៗតែម្តង។ ជាមួយគ្នានោះ នៅក្នុងវីដេអូក៏បានឮលឺសូរបងប្អូនអ្នកដំណើរស្រែកហ៊ោដាក់ ដោយប្រាប់ថា កុំជួយ ព្រោះប្រាប់មិនស្តាប់ រឹងចង់ទៅពេក៕ រក្សាសិទ្ធិដោយ៖ លឹម ហុង