Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តព្រះសីហនុ ចេញសារបន្ទាន់ រសៀលនេះ នឹងមានខ្យល់រលកសមុទ្រធំៗ អ្នកធ្វើដំណើរតាមសមុទ្រសូមប្រុងប្រយ័ត្ន

spot_img

ព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃពុធទី៨ខែសីហានេះបានចេញសារបន្ទាន់ ជំរាបជូនដល់ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរជំនាញ អភិបាលក្រុងស្រុក តាមព័ត៌មានដែលយើងទទួលបាន រសៀលនេះ នឹងមានខ្យល់រលកសមុទ្រធំៗ ។

រសៀលថ្ងៃទី៨​ ខែកញ្ញា​ ឆ្នាំ២០២១​ ឯកឧត្តម​ គួច​ ​ចំរេីន​ អភិបាល​ នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​ បានចាត់វិធានការជាបន្ទាន់​ ទាក់ទងទៅនឹងបញ្ហាអាកាសធាតុនៅខេត្តព្រះសីហនុ។

អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ដូចនេះ សូមសម្រេចឲ្យផ្អាកការធ្វើដំណើរតាមផ្លូវទូក កាណូត ចូលទៅក្នុងលំហរសមុទ្រ អ្នកមានសមត្ថមកិច្ចពាក់ពន្ធ័ការធ្វើដំណើររបស់ភ្ញៀវ ក៏សុំឲ្យផ្អាក ការចេញទៅប្រកបរបររបស់ប្រជានេសាទ ក៏សុំឲ្យផ្អាក នឹងស្នើសុំឲ្យអ្នកពាក់ព័ន្ធ ឫសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន ដែលមានការពាក់ព័ន្ធ ធ្វើការជម្រាបជូនដំណឹងដល់ក្រុមគ្រួសារ ជាអ្នកនៅលើគោក ឲ្យរកមធ្យោបាយ ដើម្បីផ្តល់ព័ត៌មានដល់ប្រជានេសាទរបស់យើង ដែលម៉ោងនេះ ពេលនេះ គាត់នៅក្នុងលំហរសមុទ្រធ្វើការនេសាទ ឲ្យប្រញាប់ប្រញាល់ប្រើប្រាស់ មធ្យោបាយរបស់គាត់ ធ្វើដំណើរទៅកាន់ទីកន្លែងដែលមានសុវត្ថិភាព ដើម្បីជៀសផុតអំពីការបង្កគ្រោះថ្នាក់ ដោយខ្យល់រលកសមុទ្រធំៗ ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×